អ្នកឧកញ៉ា គិត ម៉េង សម្រេចតែងតាំងលោកជំទាវ ឡេង បុប្ផា ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទទួលបន្ទុកទំនាក់ទំនង និងសម្របសម្រួលពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយធុរជនវៀតណាម និងស្ថាប័នធុរកិច្ចវៀតណាម
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង លោកជំទាវ ឡេង បុប្ផា ប្រធានក្រុមប្រឹក្សាភិបាល ម៉ាស៊ីនកិនស្រូវ កូនខ្មែរ ឯ.ក ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទទួលបន្ទុកទំនាក់ទំនង និងសម្របសម្រួលពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយធុរជនវៀតណាម និងស្ថាប័នធុរកិច្ចវៀតណាម។
យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ការតែងតាំងនេះធ្វើឡើងដោយផ្អែកលើច្បាប់ស្តីពីសភាពាណិជ្ជកម្ម អនុក្រឹត្យស្តីពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជា និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងយោងតាមតម្រូវការចាំបាច់របស់សភាពាណិជ្ជកម្មកម្ពុជា។
សេចក្តីសម្រេចបានបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ខណៈសេចក្តីសម្រេចនេះត្រូវអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ការតែងតាំងនេះ គឺជាការបន្ថែមសមាសភាពទីប្រឹក្សាជាន់ខ្ពស់ ដើម្បីចូលរួមគាំទ្រការងារ និងសកម្មភាពរបស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងអាណត្តិទី៥៕