សម្តេចធិបតី ៖ បញ្ញាសិប្បនិម្មិត មិនមែនមក ជំនួសមនុស្សទេ, ប៉ុន្តែមនុស្សដែលចេះប្រើបញ្ញាសិប្បនិម្មិត នឹងមានប្រៀបជាងមនុស្សដែលមិន ចេះប្រើ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា " ខ្ញុំចង់ចែករំលែកទស្សនៈថា បញ្ញាសិប្បនិម្មិត មិនមែនមក ជំនួសមនុស្សទេ ប៉ុន្តែ មនុស្សដែលចេះប្រើបញ្ញាសិប្បនិម្មិត នឹងមានប្រៀបជាងមនុស្សដែលមិន ចេះប្រើ"។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
សម្តេចធិបតី ក៏បានជំរុញឲ្យត្រូវរៀនប្រើបច្ចេកវិទ្យា ដើម្បីពន្លឿនការស្វែងរកព័ត៌មាន និង ការរៀបចំទិន្នន័យ ដើម្បីឈានទៅរកការវិភាគ និង វិនិច្ឆ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ឆាប់រហ័ស ។
សម្តេចធិបតី ក៏បានបន្តថា "បញ្ញាសិប្បនិមិត្តបានកំពុងផ្លាស់ប្តូររបៀបនៃការធ្វើការ ប៉ុន្តែយើងក៏មិនត្រូវពឹងលើ AI តែមួយមុខគ្រប់រឿងនោះដែរ"៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី