ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសពិធីចម្រើនជន្មាយុ

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសពិធីចម្រើនជន្មាយុ។

នៅក្នុងឱកាសដ៏សិរីមង្គលលាភិរម្យប្រសើរថ្លៃថ្លា នៃពិធីខួបចម្រើនជន្មាយុរបស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយាព្រមទាំងប្រធានសភាពាណិជ្ជកម្ម រាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាត សម្តែងនូវគារវកិច្ច និង សូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមមាន សុខភាពល្អបរិបូណ៌ កម្លាំងពលាំងមាំមួន បញ្ញាឈ្លាសវៃ និងអាយុយឺនយូរ ដើម្បីបន្តបេសកម្មដ៏ឧត្តុង្គឧត្តម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំសូមគោរពកោតសរសើរដោយស្មោះ និងការដឹងគុណដ៏ជ្រាល ជ្រៅចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលបានលះបង់អស់កម្លាំងកាយ ប្រាជ្ញាស្មារតី ដោយមិនខ្លាច នឿយហត់ ក្នុងការដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ និងទទួលបានសមិទ្ធ ផលធំៗជាច្រើន ដែលជាឧត្តមប្រយោជន៍ដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ ជូន ដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។

សូម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕