ព័ត៌មានជាតិ

Coming Soon | ភាគទី២ រឿង «ខែលសុភមង្គល»

image

ផ្ទះមួយខ្នង មិនមែនគ្រាន់តែជាជញ្ជាំង និងដំបូលនោះទេ ប៉ុន្តែជាកន្លែងដែលផ្ទុកនូវក្តីស្រមៃ និងសុភមង្គលរបស់គ្រួសារទាំងមូល។

សូមរង់ចាំទស្សនា ភាគទី២ នៃរឿង “ខែលសុភមង្គល” ដែលជារឿងភាគខ្លី ផលិតដោយប្រើប្រព័ន្ធបញ្ញាសប្បនិម្មិត AI ក្រោមការសហការគ្នារវាងក្រុមហ៊ុន CBS និង Royal Group Life Insurance (RGI)។

ក្នុងភាគនេះ សាច់រឿងនឹងរៀបរាប់អំពី ដារ៉ា និង សុភក្ត្រ ដែលជាប្តីប្រពន្ធមួយគូកំពុងចាប់ផ្តើមជំពូកថ្មីនៃជីវិត។ អ្នកទាំងពីរមានក្តីស្រមៃចង់បានផ្ទះផ្ទាល់ខ្លួនមួយ ស្របពេលដែលពួកគេកំពុងតែរង់ចាំស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារ។ ដូចនេះ ពួកគេបានសម្រេចចិត្តខ្ចីប្រាក់ពីធនាគារ ដើម្បីទិញផ្ទះក្នុងក្តីស្រមៃនោះ។

ប៉ុន្តែ នៅពេលមានហេតុការណ៍អាក្រក់ណាមួយកើតឡើងជាយថាហេតុ ឬដោយមិនបានរំពឹងទុក តើក្តីស្រមៃដែលពួកគេខិតខំព្យាយាមកសាង នឹងទៅជាយ៉ាងណា?

ហើយតើគម្រោង «របាំងការពារ» របស់ RGI អាចជួយការពារផ្ទះ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារពួកគេបានយ៉ាងដូចម្តេច?

សូមរង់ចាំទស្សនាភាគទី២ នៃរឿង “ខែលសុភមង្គល” នៅលើហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ CNC, CTN និង Royal Group Life Insurance ដែលនឹងនាំយករឿងរ៉ាវនៃ ក្តីស្រឡាញ់ក្នុងគ្រួសារ ក្តីស្រមៃ និងការការពារអនាគត មកបង្ហាញតាមរយៈស្នាដៃ AI Short Drama Series ថ្មីមួយនេះ៕