សង្គម

សម្តេចធិបតីនាយករដ្ឋមន្ត្រី សម្រេចបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង

image


សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ស្តីពី
ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង។

នេះបើយោងតាម លិខិតសម្រេចដែលចះុហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ
ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ហៅថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រំដែនមណ្ឌលការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ត្រូវកំណត់តាមព្រំដែននៅទីក្រុងប៉ារីស ប្រទេសបារាំង។

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង មានសមាជិកជ្រើសតាំង ចំនួន១៥ (ដប់ប្រាំ) រូប ដែលជ្រើសតាំងតាមការបោះឆ្នោត។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង មិនប្រើប្រាស់ ថវិកាជាតិឡើយ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ