ព័ត៌មានជាតិ

សម្តេចធិបតី៖ ទោះបីជាត្រូវរងសម្ពាធវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ ក៏កម្ពុជាបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ទោះបីជាត្រូវរងសម្ពាធវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ ក៏កម្ពុជាបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ព្រមទាំងបានជំរុញល្បឿន នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសក្តានុពល ផលិតកម្មក្នុងស្រុក និងការវិនិយោគលើវិស័យឡូហ្ស៊ីស្ទិក សន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា”។

ការលើកឡើងនេះតាមរយះសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “នៅក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុង រង្វង់ ៤,១% ប៉ុន្តែកំណើនសេដ្ឋកិច្ចតែមួយមុខ មិនមែនជាគោលដៅចុងក្រោយបង្អស់នោះឡើយ។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺការធ្វើឱ្យកំណើននេះឆ្លុះបញ្ចាំងដោយផ្ទាល់ទៅលើការបង្កើតឱកាស ការងារថែមទៀត ការកើនឡើងនូវប្រាក់ចំណូល ការអភិវឌ្ឍជំនាញពិតប្រាកដ ការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាសាធារណៈចាំបាច់ ព្រមទាំងការផ្តល់ទំនុកចិត្តលើអនាគតដ៏ភ្លឺស្វាងជូន ប្រជាពលរដ្ឋគ្រប់រូប”៕