ព្រឹត្តិការណ៍ "Sousdey Indonesia 2026" បានបើកដំណើរហើយ ដើម្បីជំរុញផលិតផលឥណ្ឌូណេស៊ី ឱ្យកាន់តែមានការទទួលស្គាល់សំណាក់ប្រជាជនកម្ពុជា និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក គ្រីស្នាជី ប៉ារតានីរេច្យា Krishnajie Partadireja ភារធារីស្តីទី (Charge d'Affaires) នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាបើកព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ស្ថានទូតស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្ម និង ទេសចរណ៍ដែលមានឈ្មោះថា "Sousdey Indonesia 2026" នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាល L នៃ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកភារធារីធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី បានលើកឡើងថា ព្រឹត្តិការណ៍ “Sousdey Indonesia 2026" ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការយល់ ដឹងរបស់ទីផ្សារកម្ពុជាឱ្យកាន់តែច្បាស់លាស់អំពីផលិតផល ម៉ាកយីហោ និងគុណភាពរបស់ឥណ្ឌូណេស៊ី។ លោក បានសង្កត់ធ្ងន់ថា៖ «ទោះបីជាផលិតផលឥណ្ឌូណេស៊ីជាច្រើនត្រូវបានទទួលយកយ៉ាងល្អនៅក្នុងប្រទេសកម្ពុជាក៏ ក៏នៅមានផលិតផលដែលមានគុណភាពខ្ពស់ផ្សេងទៀតដែលមិនទាន់ត្រូវបានគេស្គាល់ទូលំទូលាយពី ដោយ សំណាក់អ្នកប្រើប្រាស់កម្ពុជា»។
លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹត្តិការណ៍ "Sousdey Indonesia 2026” ដោយបង្ហាញពីសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសដើម្បី ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ក៏ដូចជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចដែលមានសក្តានុពល ប៉ុន្តែមិនទាន់ត្រូវបានទាញយកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។
"Sousdey Indonesia" នៅតែជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់ផលិតផលឥណ្ឌូណេស៊ីនៅក្នុង ប្រទេសកម្ពុជា។ នៅឆ្នាំនេះ ពិព័រណ៍រយៈពេលពីរថ្ងៃនេះមានគោលបំណងទាញយកឱកាសដើម្បីផ្សព្វផ្សាយផលិតផលឥណ្ឌូណេស៊ីទាំងផលិតផលដែលមានស្រាប់ និងផលិតផលថ្មីៗឱ្យកាន់តែទូលំទូលាយនៅក្នុងទីផ្សារកម្ពុ ជា។ ក្នុងចំណោមអ្នកតាំងពិព័រណ៍ចំនួន ៣១ក្រុមហ៊ុន មាន ២៨ក្រុមហ៊ុនជាអ្នកចែកចាយក្នុងស្រុកសម្រាប់ផលិតផលឥណ្ឌូណេស៊ីជាច្រើនប្រភេទ ដូចជា អាហារ និងភេសជ្ជៈ ឱសថ ផលិតផលថែរក្សាសុខភាព និងសម្រស់ សេវាកម្មបដិសណ្ឋារកិច្ច ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងម៉ូដសម្លៀកបំពាក់។
ក្រៅពីការសម្រួលដល់ការជួបជុំ និងទំនាក់ទំនងរវាងធុរជន និងធុរជន (B2B) ព្រឹត្តិការណ៍ "Sousdey Indonesia" ក៏បាននាំមកនូវការសម្តែងសិល្បៈវប្បធម៌ឥណ្ឌូណេស៊ីដ៏រស់រវើកពីមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូណេស៊ី។
លោក Krishnajie ក៏បានបញ្ជាក់ផងដែរថា កម្មវិធី "Sousdey Indonesia" គឺជាផ្នែកមួយនៃកិច្ចការការទូតផ្នែកសេដ្ឋកិច្ច ដែលទទួលបានការគាំទ្រពីកម្មវិធីផ្សេងៗទៀត។ កម្មវិធីនេះ រួមបញ្ចូលទាំងការសម្របសម្រួលដល់គណៈប្រតិភូធុរកិច្ចកម្ពុជា ដើម្បីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម "Trade Expo Indonesia" លើកទី៤១ ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា បន្តបង្ហាញពី កំណើនដ៏គួរឱ្យកត់សម្គាល់។ ការនាំចេញរបស់ឥណ្ឌូណេស៊ីមកកាន់កម្ពុជាបានកើនឡើង ៣០% ខណៈដែលការនាំចេញរបស់កម្ពុជាទៅកាន់ឥណ្ឌូណេស៊ីមានកំណើនគួរឱ្យកត់សម្គាល់រហូតដល់ ៥៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
បច្ចុប្បន្ន ទំហំពាណិជ្ជកម្មបានកើនឡើងដល់ ៩៣៥លានដុល្លារអាមេរិក ដែលខ្វះតែ ៦៥លានដុល្លារប៉ុណ្ណោះ នឹងឈានដល់កម្រិត ១ពាន់លានដុល្លារអាមេរិក ដែលជាគោលដៅថ្មីមួយសម្រាប់ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ៕