រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា បំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅ កម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី មីន អ៊ុងឡាំង គឺបញ្ជាក់ អំពីគោលបំណងរួម ក្នុងការពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ