កូរ៉េសន្យាដាក់ប្រព័ន្ធប្រមូលទឹកភ្លៀងនៅសាលារៀនឱ្យបាន ១០០០សាលា នៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយដល់សិស្សានុសិស្សទប់ទល់នឹងការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់
ភ្នំពេញ៖ អតីតលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ លោក គីម ហាក់ស៊ូ និងលោក Mooyoung Han សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជាតិសេអ៊ូល សាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា លោកនិងក្រុមការងារ នឹងធ្វើការងារលើការគ្រប់គ្រង និងប្រមូលទឹកភ្លៀង តាមសាលារៀនឱ្យបាន ១០០០សាលារៀន នៅទូទាំងប្រទេសកម្ពុជា ដោយគម្រោងរបស់លោកមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ រាជបណ្ឌិត្យសភាកម្ពុជា និងសកលវិទ្យាល័យជាតិសេអ៊ូល តាមរយៈចុះអនុស្សរណៈជាមួយគ្នាសម្រាប់កិច្ចការនេះ ខណៈបច្ចុប្បន្នអនុវត្តដាក់បាន ១០សាលារួចហើយ រួមទាំងមាននៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
លោក គីម ហាក់ស៊ូ បានលើកឡើងដូចនេះក្នុងជំនួបពិភាក្សាការងារជាមួយ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសប្តាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកបានបញ្ជាក់ថា សម្រាប់ការងារនេះលោកគ្រាន់តែជួយដល់ លោក Mooyoung Han សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) ដែលជាអ្នកជំរុញការងារគ្រប់គ្រង និងប្រមូលទឹកភ្លៀងនៅកម្ពុជានេះយូរអង្វែងមកហើយ ដែលោកបានផ្តល់ងារជា "បេសកជននៃទឹកភ្លៀង" (Missionary of Rainwater)។
បើតាមលោក គីម ហាក់ស៊ូ ការជំរុញការងារគ្រប់គ្រង និងប្រមូលទឹកភ្លៀងនៅប្រទេសកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកម្លេះ ដែលរហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការក្នុងការដាក់ប្រព័ន្ធទឹកភ្លៀងសាលារៀន (Rain School System) ដាក់បាន ១០សាលារួច ហើយ ដែលជាគោលដៅលោកនឹងធ្វើឱ្យបាន ១,០០០សាលារៀន នៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយដល់សិស្សានុសិស្ស ពីផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុ។
ពាក់ព័ន្ធនឹងការងារប្រមូលទឹកភ្លៀងនេះ លោក គីម ហាក់ស៊ូ បានបញ្ជាក់ថា ក្នុងនាមជាអ្នកសេដ្ឋកិច្ចនៃទឹកភ្លៀង គឺទី១. លោកធ្វើការដោយមានប្រសិទ្ធភាពខ្ពស់ (Cost-effective) ដោយមិនត្រូវការប្រាក់ ឬការវិនិយោគធំដុំនោះទេ។ ដូច្នេះផលធៀបរវាងចំណាយ និងផលប្រយោជន៍គឺខ្ពស់ខ្លាំងណាស់។ ទី២. បច្ចេកវិទ្យាសាមញ្ញ មិនបាច់ចម្រោះ និងមិនបាច់ប្រើប្រាស់សារធាតុគីមីដើម្បីសម្លាប់មេរោគឡើយ គ្រាន់តែទុកឱ្យទឹកភ្លៀងរងកករ ហើយវាក៏មិនតម្រូវឱ្យមានការប្រព្រឹត្តិកម្មដោយសារធាតុគីមីអ្វីដែរ។ ទី៣. ការប្រមូលទឹកភ្លៀងនេះ អាចអនុវត្តបានគ្រប់ទីកន្លែង ទោះជាតំបន់ដាច់ស្រយាល ឬនៅដាច់ដោយឡែក សូម្បីតែសហគមន៍តូចៗ ក៏ពួកគេអាចដោះស្រាយបញ្ហាប្រឈមទ្វេដងនៃ "តម្លៃសមរម្យ" និង "ការទទួលបានទឹកប្រើប្រាស់" ក្នុងពេលតែមួយបានដែរ។
លោក គីម ហាក់ស៊ូ បានឱ្យដឹងដែរថា លោកសាស្ត្រាចារ្យ Han ពេញចិត្តនឹងមតិយោបល់របស់លោកលើគម្រោងប្រមូលទឹកភ្លៀងនេះ។ ដូចដែលបានលើកឡើងស្រាប់ព្រឹត្តិការណ៍សន្និសីទ និងពិធីប្រមូល និងគ្រប់គ្រងទឹកភ្លៀងនៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏ធំមួយ។ ក្នុងនាមជាអតីតមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ លោកសង្ឃឹមថា ឱកាសនេះអាចដឹកនាំផ្លូវឆ្ពោះទៅរកការបង្កើត "ថ្ងៃទឹកភ្លៀងអង្គការសហប្រជាជាតិ" (UN Rain Day) នៅថ្ងៃណាមួយ ហើយលោករំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ នឹងធ្វើការយ៉ាងសកម្មដើម្បីឱ្យរឿងនេះកើតឡើង។
ជាមួយគ្នានេះ លោក Mooyoung Han សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជាតិសេអ៊ូល ឬហៅថា បណ្ឌិត Rain (Dr. Rain) បានលើកឡើងថា មនុស្សភាគច្រើនមិនសូវស្គាល់ ឬយល់ច្បាស់ពី «ទឹកភ្លៀង» នោះទេ។ ប៉ុន្តែប្រសិនបើអ្នកសង្កេតមើលបាតុភូតទឹកជំនន់ ការរាំងស្ងួត រលកកម្ដៅ និងភ្លើងឆេះព្រៃ គឺសុទ្ធតែពាក់ព័ន្ធនឹង «ទឹកភ្លៀង» ទាំងអស់។ ដូច្នេះប្រសិនបើប្រព័ន្ធគ្រប់គ្រងទឹកភ្លៀង ត្រូវបានធ្វើឡើងបានល្អនោះ នឹងអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន។ មនុស្សជាច្រើនមិនទាន់បានយល់ច្បាស់អំពីចំណុចនេះនៅឡើយទេ។ ប៉ុន្តែនៅកម្ពុជា និងកូរ៉េ ធ្លាប់បានឆ្លងកាត់ និងជួបប្រទះនូវបញ្ហាទឹកជំនន់ និងការរាំងស្ងួត ជារៀងរាល់ឆ្នាំ។ ដូច្នេះយើងដឹងពីវិធីក្នុងការរស់រាន និងឆ្លងកាត់គ្រោះធម្មជាតិទាំងនោះ។
លោកបានមេីលឃេីញថា ប្រជាជនកម្ពុជាធ្វើបានយ៉ាងល្អលើការគ្រប់គ្រងទឹក ដូចជា ការប្រមូល និងស្ដុកទឹកតាមរយៈស្រះ និងអាងស្តុកទឹកជាច្រើន ដែលនេះគឺជាចំណុចសំខាន់នៃការគ្រប់គ្រងទឹកភ្លៀង។ ប៉ុន្តែនៅក្នុងប្រទេសអភិវឌ្ឍន៍វិញ ពួកគេមិនសូវយល់ដឹងពីចំណុចនេះទេ ហើយពួកគេត្រូវរងគ្រោះ។ ដោយសារលោកបានឆ្លងកាត់ និងប្រើប្រាស់ប្រព័ន្ធនេះអស់រយៈពេលយ៉ាងយូរ ដូច្នេះលោកមានទាំងបទពិសោធន៍ បញ្ញាញាណ និងបច្ចេកវិទ្យា។ ប្រសិនបើយើងបញ្ជូលបទពិសោធន៍ និងយកកាយសម្បទាទាំងនេះ ជាមួយនឹងបច្ចេកវិទ្យាទំនើប នោះយើងនឹងអាចក្លាយជាអ្នកដឹកនាំ។ កម្ពុជា និងកូរ៉េ ក៏ដូចជាបណ្តាប្រទេសតំបន់ម៉ូសុងផ្សេងទៀត ធ្លាប់ជាអ្នកដឹកនាំលើការគ្រប់គ្រងទឹក ហើយប្រសិនបើយើងរួមបញ្ចូលបច្ចេកវិទ្យាថ្មីបន្ថែមទៀត នោះយើងនឹងអាចក្លាយជាអ្នកដឹកនាំពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោក Mooyoung Han បានបញ្ជាក់ថា កិច្ចការដំបូងដែលលោកត្រូវធ្វើ គឺការអប់រំ និងបណ្តុះបណ្តាលដល់សិស្សានុសិស្ស អ្នករៀបចំគោលនយោបាយ និងប្រជាពលរដ្ឋ។ លោកតែងតែនិយាយថា យើងត្រូវការយុទ្ធនាការអប់រំអំពីទឹកភ្លៀង (Teach the Rain Campaign)។ ប្រសិនបើគ្រប់គ្នាយល់ដឹងពីសារៈសំខាន់នៃទឹកភ្លៀង នោះយើងនឹងអាចកាត់បន្ថយបញ្ហានានា ដែលកើតចេញពីការប្រែប្រួលអាកាសធាតុបាន។
នៅក្នុងសន្និសីទស្តីពីទឹកភ្លៀងនេះ លោកបានអញ្ជើញអ្នកចូលរួមជាច្រើនទាំងតាមអនឡាញ និងផ្ទាល់ ដើម្បីពិភាក្សាអំពីការប្រមូល និងគ្រប់គ្រងទឹកភ្លៀង។ ពួកគេនឹងរៀនសូត្រ និងបង្ហាញពីបទពិសោធន៍នៃបណ្តាប្រទេសតំបន់ម៉ូសុង ព្រមទាំងទស្សនាប្រព័ន្ធដែលកំពុងដំណើរការនៅរាជបណ្ឌិតសភាកម្ពុជា ផងដែរ។ ចាប់ពីពេលនេះតទៅ លោកជឿជាក់ថា អាចផ្សព្វផ្សាយគំនិតទាំងនេះទៅកាន់ប្រទេសជាច្រើនទៀត។ ជាលទ្ធផល លោកចង់បង្កើតនូវ «សេចក្តីប្រកាសស្តីពីទឹកភ្លៀងរាជធានីភ្នំពេញ» ដែលមានន័យថា ត្រូវតែគោរព និងគ្រប់គ្រងទឹកភ្លៀងឱ្យបានល្អប្រសើរ ហើយត្រូវចាប់ផ្តើមចេញពីការអប់រំ។ គំនិតផ្ដួចផ្ដើមសាលារៀនទឹកភ្លៀង គឺចាប់ផ្តើមចេញពីប្រទេសកម្ពុជា ហើយក៏ជាផ្នែកមួយនៃរបៀបវារៈសកម្មភាពទឹករបស់អង្គការសហប្រជាជាតិ ផងដែរ។
លោក Mooyoung Han បានបញ្ជាក់ថា កិច្ចការដំបូងដែលលោកត្រូវធ្វើ គឺការអប់រំ និងបណ្តុះបណ្តាលដល់សិស្សានុសិស្ស អ្នករៀបចំគោលនយោបាយ និងប្រជាពលរដ្ឋ។ លោកតែងតែនិយាយថា យើងត្រូវការយុទ្ធនាការអប់រំអំពីទឹកភ្លៀង (Teach the Rain Campaign)។ ប្រសិនបើគ្រប់គ្នាយល់ដឹងពីសារៈសំខាន់នៃទឹកភ្លៀង នោះយើងនឹងអាចកាត់បន្ថយបញ្ហានានា ដែលកើតចេញពីការប្រែប្រួលអាកាសធាតុបាន។
នៅក្នុងសន្និសីទស្តីពីទឹកភ្លៀងនេះ លោកបានអញ្ជើញអ្នកចូលរួមជាច្រើនទាំងតាមអនឡាញ និងផ្ទាល់ ដើម្បីពិភាក្សាអំពីការប្រមូល និងគ្រប់គ្រងទឹកភ្លៀង។ ពួកគេនឹងរៀនសូត្រ និងបង្ហាញពីបទពិសោធន៍នៃបណ្តាប្រទេសតំបន់ម៉ូសុង ព្រមទាំងទស្សនាប្រព័ន្ធដែលកំពុងដំណើរការនៅរាជបណ្ឌិតសភាកម្ពុជា ផងដែរ។ ចាប់ពីពេលនេះតទៅ លោកជឿជាក់ថា អាចផ្សព្វផ្សាយគំនិតទាំងនេះទៅកាន់ប្រទេសជាច្រើនទៀត។ ជាលទ្ធផល លោកចង់បង្កើតនូវ «សេចក្តីប្រកាសស្តីពីទឹកភ្លៀងរាជធានីភ្នំពេញ» ដែលមានន័យថា ត្រូវតែគោរព និងគ្រប់គ្រងទឹកភ្លៀងឱ្យបានល្អប្រសើរ ហើយត្រូវចាប់ផ្តើមចេញពីការអប់រំ។ គំនិតផ្ដួចផ្ដើមសាលារៀនទឹកភ្លៀង គឺចាប់ផ្តើមចេញពីប្រទេសកម្ពុជា ហើយក៏ជាផ្នែកមួយនៃរបៀបវារៈសកម្មភាពទឹករបស់អង្គការសហប្រជាជាតិ ផងដែរ។
លោក Mooyoung Han បានបញ្ជាក់ថា វាសាមញ្ញណាស់ គឺគ្រាន់តែធ្វើឱ្យពួកគេដឹងថា «ទឹកភ្លៀង គឺជារឿងល្អ»។ លោកសង្ឃឹមថា ជាលទ្ធផលនៃសន្និសីទនេះ នឹងអាចជំរុញការងារទឹកភ្លៀងនេះឱ្យកាន់តែទូលំទូលាយ។
ជាការឆ្លើយតប លោក យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រចំពោះគំនិតដែលលើកឡើងអំពីការបង្កើត "ទិវាទឹកភ្លៀងសម្រាប់អង្គការសហប្រជាជាតិ" ដែលចេញពីប្រទេសកម្ពុជា ដែលនេះជាចំណុចដ៏ល្អបំផុត។ លោកថា ទឹកភ្លៀង គឺប្រៀបដូចជាផែនដីប្រទានឱ្យយើងទាំងអស់គ្នា សម្រាប់ប្រើប្រាស់ ហើយមិនចេះរីងស្ងួត ប្រសិនបើប្រជាជនចេះគ្រប់គ្រង។ ដូចនេះការគ្រប់គ្រងទឹកភ្លៀង គឺជារឿងមួយដ៏សំខាន់ ហើយទាំងអស់នេះមាននៅបេតិកភណ្ឌពីបុរាណរបស់កម្ពុជាសម័យមហានគរ គឺខ្មែចេះគ្រប់គ្រងទឹកភ្លៀង ហើយសាងសង់ (ស្ថាបត្យកម្មទីក្រុង) ទាំងសំណង់ប្រាសាទ ទាំងទីក្រុង ទាំងមហានគរ គឺផ្អែកទៅលើ ទឹក ដី ដែលជាធាតុដ៏សំខាន់មកពីទឹកភ្លៀង៕