សម្តេចធិបតីបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលនៅសេសសល់ ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ។
អត្ថបទ៖ ហ៊ន សុភ័ក្រ
———-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលនៅសេសសល់ ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះយន្តការពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាបបណ្តាញឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបាននូវលទ្ធផលយ៉ាងធំធេងជាបន្តបន្ទាប់ ៕