ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអកននកពាក់ព័ន្ធត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយសង្គ្រោះចុះជួយប្រជាពលរដ្ឋ ក្នុងករណីចាំបាច់

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
------
ការត្រៀមឆ្លើយតបចំពោះគ្រោះទឹកជំនន់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ដោយកំណត់ជាស្រេចនៅទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍និង មធ្យោបាយសង្គ្រោះចុះជួយប្រជាពលរដ្ឋ ក្នុងករណីចាំបាច់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦នេះ
សម្តេចធិបតីក៏បានណែនាំដល់ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបន្តតាមដាន ការព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹកជាប្រចាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមគ្រាប់ពូជ ស្បៀង និងសម្ភារៈចាំចាច់សម្រាប់ប្រជាពលរដ្ឋដែលរងការខូចខាតផលដំណាំ ដែលត្រូវស្តារឡើងវិញ។ ទន្ទឹមនេះ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនសកម្មភាពជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដែល ងាយរងគ្រោះ ជាពិសេសប្រជាកសិករ ដើម្បីក្តាប់នូវតម្រូវការជាក់ស្តែង ដែលអាចអន្តរាគមន៍ជួយក្នុងករណីណាមួយ៕