សង្គម

ខេន ខេមបូឌា ដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មីមាន ៣មុខ ដែលផ្ទុកទៅដោយគុណភាពស្តង់ដារ ទាំងរូបរាង ស្តង់ដារទាំងវិចខ្ចប់ និងតម្លៃសមរម្យ

image


 
ភ្នំពេញ៖ ខេន ខេមបូឌា (Kénz Cambodia) បានដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មី គឺជាការបើកទំព័រថ្មីនៃការបង្ហាញខ្លួនរបស់ខេន ដែលជាផលិតផលថ្មីមាន ៣មុខ ដែលផ្ទុកទៅដោយគុណភាពស្តង់ដារ ទាំងរូបរាង ស្តង់ដារទាំងវិចខ្ចប់ និងតម្លៃសមរម្យ ដែលធ្វើឱ្យបងប្អូនប្រើប្រាស់ដោយទំនុកចិត្ត និងមានមោទនភាពបំផុត ជាមួយនិងបច្ចេកវិទ្យាចុងក្រោយបង្អស់ផ្សំ និងវត្ថុធាតុដើមដ៏កម្រនៅលើពិភពលោក ដែលនាំមកជូនប្រជាជនកម្ពុជា នូវបទពិសោធន៍ដ៏លំដាប់ថ្នាក់ប្រណីត និងមានតម្លៃដែលគ្រប់គ្នាអាចប្រើប្រាស់បាន។
 
លោក សុង​ សុវណ្ណារ៉ា ជានាយកប្រតិបត្តិ នៃផលិតផល ខេន ខេមបូឌា បានលើកឡើងក្នុងពិធីសម្ពោធនារាត្រីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នេះថា សិប្បកម្មយើងមិនត្រឹមតែផ្តល់ជូនផលិតផលថែរក្សាសុខភាព និងសម្រស់ និងបានចូលរួមចំណែកទៅដល់សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសការងារជូនដល់បុគ្គលិកជាច្រើននាក់ ក៏ដូចជាបានជំរុញដល់អាជីវករខ្នាតតូច មធ្យម និងខ្នាតធំ រីកលូតលាស់ជាបន្តបន្ទាប់ ដែលស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំយកប្រទេសកម្ពុជា ឱ្យឆ្ពោះទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០។
 
លោកគូសបញ្ជាក់ថា ការតាំងចិត្តយ៉ាងមុតមាំនេះហើយ ទើបថ្ងៃនេះយើងតម្រូវនាំនូវផលិតផលថ្មីជាមួយនិងបទពិសោធន៍ដ៏វិសេសវិសាលសម្រាប់អតិថិជន។ មុននឹងចេញរូបរាងដូចពេលនេះ ពួកយើងបានឆ្លងកាត់ក្នុងការគិតគូរយ៉ាងល្អិតល្អន់ ការធ្វើតេស្តជាច្រើនលើកច្រើនសារ និងបានស្វែងរកស្វែងយល់ស៊ីជម្រៅពីអតិថិជនជាចម្បង។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រោមទស្សនវិស័យ និងបេសកកម្មរបស់ខេន មិនត្រឹមតែទទួលបានជោគជ័យនៅប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាប្រេនរបស់កម្ពុជា ដែលល្បីល្បាញដែលត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិ នាពេលខាងមុខឆាប់ៗនេះ។
 
លោកស្រី ផន សុផារី ជាសហស្ថាបនិក នៃផលិតផល ខេន ខេមបូឌា លើកឡើងថា ខេនមិនមែនកើតឡើងពីអ្នកលក់ម្នាក់ដែលមានសក់ស្អាតពីកំណើតទេ ហើយខេនក៏កើតឡើងមិនមែនដោយសារតែលោកស្រីតាំងចិត្តថា លោកស្រីចង់លក់សាប៊ូតាំងពីដើមទៅដែរ ប៉ុន្តែខេនផ្តើមចេញពីស្ត្រីម្នាក់ ដែលមានបញ្ហាហើយនឹងយល់ច្បាស់ពីបញ្ហាថា តម្លៃនៃសក់ តើវាសំខាន់ប៉ុនណាសម្រាប់មនុស្សយើង មិនថាប្រុសឬក៏ស្រីទេ។ ដូច្នេះ លោកស្រីឈរនៅលើភាពស្មោះត្រង់នេះ ដែលនាំឲ្យលោកស្រីនាំខេនមកជួយលោកអ្នកដែលធ្លាប់មានបញ្ហាដូចលោកស្រីឱ្យពួកគាត់ថែរក្សាសក់ឲ្យបានល្អ។
 
សូមបញ្ជាក់ថា ខេន ខេមបូឌា បានសម្រេចជ្រើសរើសវត្ថុធាតុដើមដ៏ប្រណីត និងមានតម្លៃខ្ពស់ គឺផ្សិតវ៉ាយត្រាហ្វល (White Truffle) ដែលជាផ្សិតកម្រម្យ៉ាង ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកចន្លោះពី ៥ពាន់ទៅ ៧ពាន់ដុល្លារក្នុងមួយគីឡូក្រាម។ ខណៈផ្សិតនេះ សម្បូរទៅដោយអាស៊ីតអាមីណូ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ដែលផ្តល់ផលយ៉ាងអស្ចារ្យចំពោះសុខភាព និងសម្រស់៕
 
អត្ថបទ៖ ចេង ឆហួត