អបអរសាទរ GAC បញ្ចេញម៉ូឌែលរថយន្តថ្មីតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ ដែលមុខងារទំនើបៗ Option ខ្ពស់បំពាក់លើរថយន្តម៉ូឌែលថ្មី GAC S7 ដែលទើបសម្ពោធក្តៅៗ
ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជំហានថ្មីនេះ ឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា។
រថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យ ទាក់ទាញបែបអនាគត (Futuristic) តាមរយៈចង្កៀងផ្នែកខាងមុខ បង្គុំដោយគ្រាប់អំពូលតូចៗចំនួន 2618គ្រាប់ ផ្តល់ឲ្យរថយន្តអាចផ្លាស់ប្តូរចលនាកែវភ្នែករបស់ចង្កៀង ពិសេសក៏អាចកែសម្រួលដាក់អក្សរបានផងដែរ។
ជាពិសេស ការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃ ដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃ ឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ជាក់ស្តែងការធ្វើដំណើរជាមួយមុខងារ សាំង + អគ្គិសនី (PHEV) អាចបើកបរបានចម្ងាយដល់ទៅ 1150 Km ឬចំណាយ 1.3L ទៅ 1.8L/100Km រីឯការប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ 150Km ជាមួយនឹងការសាកថ្មពី 30%-80% ចំណាយថេរៈវេលាត្រឹមតែ 18នាទីប៉ុណ្ណោះ។
កាន់តែពិសេសសម្រាប់អ្នកប្រើប្រាស់ GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប រួមមានប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC) ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB) ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) ប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW) ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA) ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA) ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA) និងកាំមេរ៉ាកម្រិត 540 degree ជាដើម។
លោក ប៉ែន ពិសិដ្ឋ នាយកប្រតិបត្តិការ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង បានលើកឡើងថា រយៈពេលជាងកន្លះទស្សវត្សរ៍មកនេះ GAC Cambodia បាននឹងកំពុងពង្រីកខ្លួនយ៉ាងលឿនរហ័ស ក្នុងទីផ្សាររថយន្តនៅកម្ពុជា និងកំពុងទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជន អោយបានផ្តល់នូវជម្រើសម៉ូដែលរថយន្តដ៏ពេញនិយម បំពាក់ បច្ចេកវិទ្យាទំនើបៗ កុណភាពខ្ពស់ និងតម្លៃល្អក្នុងទីផ្សារប្រទេសកម្ពុជា។
ជាក់ស្តែង កាលពីពេលកន្លងទៅថ្មី១ ក្រុមហ៊ុន THH Import Export Co., Ltd. ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត GAC នៅកម្ពុជា ទទួលបានពានកិត្តិយសនៃកំណើនផ្នែកលក់ប្រចាំឆ្នាំ “Sale Growth Award” ពីក្រុមហ៊ុន GAC International ក្រុមហ៊ុនផ្លូវការរបស់ GAC ពីបណ្តាប្រទេសចំនួន ៧៤ ទូទាំងពិភពលោក ខណៈនៅឆ្នាំ២០២៦ នេះ ក្រុមហ៊ុនបានសម្រេចសមិទ្ធផលថ្មីបន្ថែមមួយទៀត នោះក៏ការទទួលបានពានរដ្ឋ Outstanding Distributor-Platinum Award ក្នុងចំណោមដៃកូមកពី ៨៧ ប្រទេសទូទាំងពិភពលោក។
សូមជម្រាបថា រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ2026 ប្រភេទ Global Version ! ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្តល់ជូននូវ 2ជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ i4WD ដូចគ្នា បន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 15ម៉ឺន គីឡូម៉ែត្រ៕
អត្ថបទ៖ ចេង ឆហួត