ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចធិបតី ទទួលជួបក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

-------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបជាមួយ លោក អេ ឌូ អា ចច (Edouard GEORGE )ប្រធានក្រុមហ៊ុន ហ្វូនិក វូយ៉ាហ្គិស (Phoenix Voyages ) Group Limited ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ កក្កដា ឆ្នាំ២០២៦។

សូមជម្រាបថា ហ្វូនិក វូយ៉ាហ្គិស គ្រុ (Phoenix Voyages Group )គឺជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យទេសចរណ៍។ ក្រុមហ៊ុននេះមានជំនាញខ្ពស់ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ចម្រុះ ទាំងលក្ខណៈឯកជន និងសម្រាប់ភ្នាក់ងារ ឬក្រុមហ៊ុនទេសចរណ៍នានាជុំវិញពិភពលោក ដោយផ្តោតសំខាន់លើគុណភាពសេវាកម្ម និងភាពច្នៃប្រឌិត៕