សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាលមិនមានគម្រោងកាត់ក្រសួងស្ថាប័ន ឬបង្រួមក្រសួង ដូចការលើកឡើងតាមបណ្តាញសង្គមទេ
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី
-------
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបញ្ជាក់ថា "រាជរដ្ឋាភិបាលមិនមានគម្រោងធ្វើកំណែទម្រង់ កាត់ក្រសួងស្ថាប័ន ឬបង្រួមក្រសួង ដូចការលើកឡើងតាមបណ្តាញសង្គមទេ"។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួជាង ២ម៉ឺន៣ពាន់បណ្ណ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សម្តេចធិបតី បានបញ្ជាក់ថា "អាចមានកាត់នាយកដ្ឋាននៅខាងក្នុង ឬកំណែទម្រង់នៅក្នុងក្រសួង ដើម្បីសម្រួចការងារ តែសំរាប់ក្រសួង មិនមានគម្រោងធ្វើកំណែទម្រង់ កាត់ក្រសួងស្ថាប័ន ឬបង្រួមក្រសួងទេ"៕