ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាការងារវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឲ្យអស់នៅចុងឆ្នាំ២០២៧

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី

-------
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញ និងប្តេជ្ញាការងារវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឲ្យអស់នៅចុងឆ្នាំ២០២៧ ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកការងារវាស់វែង ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺជាសេវាចាំបាច់ ដែលក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែខិតខំយកចិត្តទុកដាក់ធ្វើជូនប្រជាពលរដ្ឋ ដើម្បីបិទបញ្ចប់ ភាព ចម្រូងចម្រាស បង្កើតបរិយាកាសសង្គមដែលគ្មានជម្លោះដីធ្លី ពង្រឹងសុវត្ថិភាព នៃ ការ កាន់កាប់កម្មសិទ្ធិ និងធានាបាននូវភាព សុខដុមរមនា ក្នុងសង្គម ឈានទៅការ អភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកិច្ច នៅតាមមូលដ្ឋាន ឱ្យកាន់តែរុងរឿង។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួជាង ២ម៉ឺន៣ពាន់បណ្ណ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សម្ដេចធិបតី ក៏បានថ្លែងថា “រយៈពេលជិត៣ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានវាស់វែងដីធ្លីបន្ថែមជូនប្រជាពលរដ្ឋបានចំនួន ៦,៣ លានក្បាលដី ហើយបើសរុបតាំងពីអាណត្តិមុនមកដល់ពេលនេះ មានចំនួន ១៤ លានក្បាលដី និងបានចេញបណ្ណសម្គាល់ដីធ្លីបន្ថែមចំនួន ២, ៦ លានបណ្ណ បើសរុបចាប់តាំងពីអាណត្តិមុនមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចេញបណ្ណសម្គាល់ដីធ្លីជូនពលរដ្ឋជិត ១០លានបណ្ណ និងបានចែកវិញ្ញាបនបត្រជូនពលរដ្ឋបានជិត ៩លានបណ្ណ ស្មេីនឹង ៨៦ភាគរយ នៃក្បាលដីសរុបទូទាំងប្រទេស”៕