ជនជាតិថៃ ៣៩នាក់ លួចឆ្លងដែនចូលដោយទុច្ចរិតក្នុងទីលានយោធាកម្ពុជា
ភ្នំពេញ៖ សមត្ថកិច្ចអន្តោប្រវេសកម្ពុជា បានធ្វេីការបណ្ដេញជនជាតិថៃចំនួន ៣៩នាក់ (ស្រី ១៨នាក់) ពាក់ព័ន្ធបទល្មើស លួចឆ្លងដែនដោយខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
ការបណ្ដេញចេញជនជាតិថៃខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ ថ្នាក់ដឹកនាំកម្ពុជា ដែលធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។
ទន្ទឹមនេះកម្លាំងសមត្ថកិច្ចកម្ម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោតឱ្យទទួលបានសេរីភាព និងត្រលបទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕