ព័ត៌មានជាតិ

អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជម្រាបសម្ដេចតេជោថា​ លោកបានយកចិត្ដទុកដាក់យ៉ាងខ្លាំងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ ពិសេសលោកនឹងទៅតំបន់ព្រំដែនផ្ទាល់ ដើម្បីជួបពលរដ្ឋដែលរងផលប៉ះពាល់

image

ភ្នំពេញ​៖​ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​ ជម្រាប​ជូនសម្ដេចតេជោ​ ថា
លោកបានតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ​ ហេីយ​ លោក ជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។

ការលេីកឡេីងនេះ នាឱកាសដែល​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម​ នៅវិមានសាមគ្គីភាព ព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៦នេះ។​

យោងតាម​ លោក​ ជា​ ធីរិទ្ធ​ អ្នកនាំពាក្យព្រឹទ្ធសភា​ បានឲ្យដឹងថា​ លោក Thomas Andrews​ បានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។

លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាកលថា​ លោកនឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង​ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្ស ជាពិសេសការអនុវត្តសេរីភាពនៃការបញ្ចេញមតិផងដែរ៕

អត្ថបទ​៖​ ឈឹម​ ធីតា​
រូបភាព៖ ង៉ាន់​ សំណាង