ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

---------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួប ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២២ កក្កដា ២០២៦ ។

សូមរំលឹកថា កន្លងទៅ កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិកដែរ។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចសន្ទនានេះ សមភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI របស់អាមេរិក ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕