សង្គម

ក្រុមហ៊ុន engageX ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នាំយក iQIYI ផ្ដាច់មុខមកកាន់ប្រទេសកម្ពុជា

image


 
ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុន engageX ដែលជាក្រុមហ៊ុនផ្នែកទីផ្សារទិន្នន័យ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្ថិតក្រោមវិស័យឌីជីថលទំនាក់ទំនង និងបច្ចេកវិទ្យា បានប្រកាសពីដៃគូផ្តាច់មុខជាមួយ iQIYI International ដោយក្រុមហ៊ុន engageX នឹងទទួលសិទ្ធិផ្តាច់មុខក្លាយជាតំណាងចែកចាយបន្តកញ្ចប់សេវាកម្ម VIP របស់ iQIYI នៅក្នុងប្រទេសកម្ពុជា។
 
ពិធីសម្ពោធភាពជាដៃគូផ្តាច់មុខនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប, ឧកញ៉ា គិត ស៊ូឡា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន engageX ព្រមទាំងលោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃវិស័យ ឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសិល្បករ-សិល្បការិនីជាច្រើនរូប។
 
ភាពជាដៃគូនេះជួយពង្រឹងបន្ថែមទៀតនូវចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលឈានមុខនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នានូវមាតិកាដ៏សម្បូរបែប ការតភ្ជាប់កម្រិតខ្ពស់ ទីផ្សារដែលជំរុញដោយបច្ចេកវិទ្យា AI និងជាវេទិកាសម្រាប់អ្នកប្រើប្រាស់ឈានមុខមួយនៅក្នុងប្រទេស។
 
ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខមួយនៅកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជារាប់លាននាក់ តាមរយៈវិស័យទូរគមនាគមន៍ ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច ការលក់រាយ អចលនទ្រព្យ ដឹកជញ្ជូន និងសេវាកម្មឌីជីថល។ សរុបជារួម ប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈានទៅដល់អ្នកប្រើប្រាស់នៅកម្ពុជា ជាង ១០ លាននាក់ ដោយបង្កើតបានជាវេទិកាភ្ជាប់ទំនាក់ទំនងឌីជីថលដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេស។
 
ក្នុងនាមជាក្រុមហ៊ុនផ្នែកទីផ្សារ ទិន្នន័យ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុន engageX កំពុងជំរុញប្រព័ន្ធអេកូឡូស៊ី និងជួយឱ្យម៉ាកយីហោលំដាប់ពិភពលោកជាច្រើន បន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈមធ្យោបាយភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដ៏ទំនើប ការចែកចាយតាមប្រព័ន្ធឌីជីថល និងទីផ្សារដែលជំរុញដោយទិន្នន័យ។  ការនាំយកវេទិកាកម្សាន្តឈានមុខមួយនៅអាស៊ីមកកាន់ប្រទេសកម្ពុជា  តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់នឹងទទួលបាននូវការកម្សាន្តកាន់តែទូលំទូលាយ ព្រមទាំងទទួលបានអត្ថប្រយោជន៍ពីតម្លៃភ្ជាប់កញ្ចប់សេវាកម្មយ៉ាងសមរម្យ ដែលមានផ្តល់ជូនដោយក្រុមហ៊ុន engageX តែប៉ុណ្ណោះ។

ចំពោះកញ្ចប់សេវាកម្ម iQIYI International Standard VIP មានតម្លៃត្រឹមតែ $1.99/សប្តាហ៍ ឬ $3.99/ខែ។
សម្រាប់អតិថិជនទាំងអស់ដែលចុះឈ្មោះបង្កើតគណនី engageX នឹងទទួលបានលេខកូដចូលទស្សនា iQIYI International Standard VIP ដោយឥតគិតថ្លៃរហូតដល់ ៧ថ្ងៃ ដែលជាអត្ថប្រយោជន៍មួយក្នុង ដោយបើកយកបានតាមរយៈ kukupon ដែលជាកម្មវិធីឌីជីថលមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសជូននៅពេលក្រោយ។

ឧកញ៉ា គិត ស៊ូឡា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន engageX  លើកឡើងថា ភាពជាដៃគូនេះ គឺមានអត្ថន័យលើសពីការទស្សនាវីដេអូកម្សាន្តទៅទៀត។ វាគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការកម្សាន្តនៅកម្ពុជា។ ក្រុមហ៊ុន engageX និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា AI ទិន្នន័យ ទីផ្សារឌីជីថល ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីជួយឱ្យម៉ាកយីហោឌីជីថលលំដាប់ពិភពលោកជាច្រើនបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
 
ទន្ទឹមនឹងនេះ ឧកញ៉ា គិត ស៊ូឡា ចង់បង្កើតឱកាសថ្មីៗសម្រាប់សិល្បករ អ្នកនិពន្ធរឿង និងអ្នកបង្កើតមាតិការបស់កម្ពុជា ដើម្បីពង្រីកមុខមាត់ និងសក្ដានុពលទៅកាន់ទស្សនិកជនក្នុងតំបន់ និងពិភពលោក តាមរយៈវេទិកាដូចជា iQIYI International ជាដើម។

លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃវិស័យ ឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លើកឡើងថា មាតិកាល្អ គឺស័ក្ដិសមនឹងបណ្តាញអ៊ីនធឺណិតដ៏ល្អដូចគ្នា។ ក្នុងកិច្ចសហការជាមួយ iQIYI International ក្រុមហ៊ុន engageX កំពុងនាំយកការកម្សាន្តអាស៊ីលំដាប់ពិភពលោកជូនដល់អតិថិជនរបស់យើង តាមរយៈបទពិសោធបណ្តាញ cellcard 5G។ មិនថានៅផ្ទះ ឬធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងខេត្តព្រះសីហនុនោះទេ អតិថិជនអាចរីករាយជាមួយការទស្សនាវីដេអូកម្រិត HD ដោយគ្មានការរំខាន គ្រប់ពេលវេលា គ្រប់ទីកន្លែងនេះគឺជា Digital Life Connected។
 
សូមជម្រាបថា សម្រាប់អតិថិជនទាំងអស់ដែលចុះឈ្មោះបង្កើតគណនី engageX នឹងទទួលបានលេខកូដចូលទស្សនា iQIYI International Standard VIP ដោយឥតគិតថ្លៃរហូតដល់ ៧ ថ្ងៃ ដែលជាអត្ថប្រយោជន៍មួយក្នុង ដោយបើកយកបានតាមរយៈ kukupon ដែលជាកម្មវិធីឌីជីថលមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសជូននៅពេលក្រោយ៕
 
អត្ថបទ៖ ចេង ឆហួត រូបភាព៖ កែវ ភិរុណ, ង៉ាន់ សំណាង