ព័ត៌មានជាតិ

រឿងបណ្ឌិត និងអ្នកចែវទូក សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មិនសំដៅលើបុគ្គលណា ឬបណ្ឌិតណានោះទេ ជាការបង្ហាញទស្សនអំពីឥរិយាបទ សីលធម៌ គុណធម៌

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ, លឹម មុនី
………….
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ការចែករំលែករឿងបណ្ឌិត និងអ្នកចែវទូក ក្នុងបណ្តាញសង្គមដែលសម្តេចបានចែករំលែកនោះ ជាការបង្ហាញទស្សនអំពីឥរិយាបទ សីលធម៌ គុណធម៌”។ សម្តេចធិបតី បានបញ្ជាក់” ថា “ ការបង្ហាញសាច់រឿងនោះ មិនសំដៅលើបុគ្គលណា ឬបណ្ឌិតណានោះទេ “។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកឡើងថា គួរតែបញ្ចប់ទៅរឿងបណ្ឌិត និងអ្នកចែវទូក”។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ សៅស៍ អ៉ីសថ៍ អេយសៀ (UNIVERSITY OF SOUTH-EAST ASIA) នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។