ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយក្រុមហ៊ុន GCL របស់ចិន ដើម្បីជំរុញការវិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា

image

អត្ថបទ និងរូប៖ ហ៊ន សុភ័ក្រ
-----
ទីក្រុងសៀងហៃ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នាទីក្រុងសៀងហៃ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Qin Sheng អនុប្រធានក្រុមហ៊ុន GCL System Integration Technology របស់ចិន។

ជំនួបនេះផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលស្អាត និងថាមពលកកើតឡើងវិញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន GCL (Group) Holdings Co., Ltd. ("GCL Group") គឺជាសហគ្រាសឯកជនដែលផលិតផលិតផលជំរុញដោយការច្នៃប្រឌិត និងបច្ចេកវិទ្យាបៃតង ថាមពលខ្យល់ ថាមពលចល័ត៕