ព័ត៌មានអន្តរជាតិ

បាក់ដងស្ទូចក្នុងការដ្ឋានសំណង់នៅថៃ សម្លាប់កម្មករម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ

image


ថៃឡង់ដ៍៖ កម្មករសំណង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបាក់ដងស្ទូចនៅឯការដ្ឋានសាងសង់ផ្លូវមួយកន្លែង លើដងផ្លូវ រ៉ាម៉ា ២ ដែលបង្ខំឱ្យអាជ្ញាធរថៃ បិទចរាចរណ៍ទាំងស្រុងនៅក្នុងតំបន់នោះ ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃ នៅមុននេះបន្តិច។

យោងតាមរបាយការណ៍ពីសារព័ត៌មានក្នុងស្រុក ឱ្យដឹងដែរថា គ្រោះថ្នាក់នេះ បានកើតឡើងនៅលើផ្លូវស្របអមផ្លូវធំចេញពីទីក្រុង ដែលស្ថិតនៅក្បែរក្រុមហ៊ុន អេស៊ាន ស៊ី ខបភើរេសិន (Asian Sea Corporation) ជិតស្ពានបត់ត្រឡប់ក្រោយ ខ្លងហ្លួង (Khlong Luang) ក្នុងស្រុកបាងថូរ៉ាត់ (Bang Tho Rat ) ខេត្តសមុទ្រសាគរ។

បច្ចុប្បន្ន អាជ្ញាធរបានចេញសេចក្តីណែនាំដល់អ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូទាំងអស់ ឱ្យជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់នោះ ឬត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ខណៈមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើង៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English