សង្គម

មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប Premium Body Shop បើកសម្ពោធជាផ្លូវការ ដែលជាកន្លែងតោន និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជា

image


ភ្នំពេញ៖ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើបបាន បើកសម្ពោធជាផ្លូវការ ដែលជាកន្លែងតោន និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជា មានសុវត្ថិភាពខ្ពស់យកទៅប្រើប្រាស់ ស្របតាមរោងចក្រអន្តរជាតិ។

ដោយមើលឃើញពីការកើនឡើងនៃការរំពឹងទុករបស់ម្ចាស់រថយន្ត ដែលមិនត្រឹមតែចង់បានការជួសជុលរួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បានគុណភាព តម្លាភាព និងការជួសជុលស្របតាមស្តង់ដាររោងចក្រ Premium Body Shop ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្មតោននិងបាញ់ថ្នាំរថយន្តនៅកម្ពុជា។

Premium Body Shop គឺជាមជ្ឈមណ្ឌលតោន និងបាញ់ថ្នាំរថយន្តទំនើប ដែលផ្តល់សេវាកម្ម One Stop Service Center រួមមាន ការតោន និងបាញ់ថ្នាំ តម្រង់សាក់ស៊ី តម្រង់កង់ សេវាជំនួយបន្ទាន់តាមដងផ្លូវ ការដឹកសណ្តោង និងការវាយតម្លៃសទាមទារសំណងនៃការខូចខាត អតិថិជនអាចទទួលបានសេវាកម្មគ្រប់ជំហាននៅទីតាំងតែមួយ ប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។
មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប ទទួលជួសជុលរថយន្តគ្រប់ម៉ាកម៉ូឌែល និងគ្រប់ពណ៌ទាំងអស់រួមទាំងរថយន្តប្រណិតៗផងដែរ។

មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយឧបករណ៍ជួសជុលទំនើប ប្រព័ន្ធលាយពណ៌ដោយកុំព្យូទ័រ បន្ទប់បាញ់ថ្នាំស្តង់ដារខ្ពស់គ្មានធូលី និងក្រុមជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីរោងចក្រ ព្រមទាំងអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង មុនពេលប្រគល់រថយន្តជូនអតិថិជន។

Premium Body Shop មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន ពីការព្រួយបារម្ភនៅពេលរថយន្តខូចខាត ទៅជាទំនុកចិត្ត និងភាពពេញចិត្តនៅពេលទទួលបានរថយន្តដែលត្រូវបានជួសជុលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ការបើកដំណើរការរបស់ Premium Body Shop មិនត្រឹមតែជាការពង្រីកសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារថ្មីនៃការតោន នឹងបាញ់ថ្នាំ និងការផ្តល់សេវាកម្មអតិថិជននៅកម្ពុជា ដោយធានាថា រថយន្តគ្រប់ប្រភេទដែលចាកចេញពីមជ្ឈមណ្ឌល មានគុណភាព និងរូបរាងស្រស់ស្អាត ដូចទើបតែចេញពីរោងចក្រ៕