ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យពង្រឹងប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព របស់ស្ថានីយជញ្ជីង មិនលើកលែងចំពោះការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ, លឹម មុនី


------
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាដល់ស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹង ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព របស់ ស្ថានីយជញ្ជីង ដើម្បីជំរុញការអនុវត្តច្បាប់តឹងរ៉ឹង និង មិនលើកលែង ចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកដឹកជញ្ជូន ស្ថាប័នពាក់ព័ន្ធរួមគ្នាថែរក្សាផ្លូវដែលប្រើប្រាស់ដឹកជញ្ជូនប្រចាំថ្ងៃ ។ សម្តេចបានបន្តថា "កាលណាយើងរួមគ្នាថែរក្សា ការពារមកឲ្យផ្លូវឆាប់ខូចនោះ ឆ្នាំងបាយរួមរបស់យើងក៏បើបានយូរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ស្ថាបូនពាក់ព័ន្ធត្រូវគិតគូរសិក្សាលទ្ធភាពក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និង ការបង្កើត មណ្ឌលឡូជីស្លឹក សម្រាប់ភូមិភាគឦសាន ដែលជាជង្រុកផលិតផលកសិ-ឧស្សាហកម្ម, សំដៅ លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងភូមិភាគឦសាន ស្របតាមយុទ្ធសាស្ត្រជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៃភូមិភាគឦសាន របស់រាជរដ្ឋាភិបាល ៕