សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ការកសាងផ្លូវជាតិ៧ ជួយឲ្យពលរដ្ឋមានផលចំណេញច្រើន
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ, លឹម មុនី
------
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ការកសាងផ្លូវជាតិ៧ ជួយឲ្យពលរដ្ឋមានផលចំណេញ ។ ជាក់ស្តែង ការដឹកទំនិញ ការដឹកកសិផលនានារបស់ពលរដ្ឋ ចំណាយពេលតិចជាងមុន ដោយសារផ្លូវស្អាត “។ សម្តេចធិបតី បានបន្តថា “ ផ្លូវជាតិលេខ៧ តភ្ជាប់ទៅកាន់តំបន់ផ្សេងៗច្រើនទៀត ដែលប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍វ្រើនជាងមុន”។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីក៏បានរំលឹកថា “កាលពីមុន កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គឺជា «ផ្លូវកដប» ដែលមានលក្ខណៈ តូចចង្អៀត ព្រមទាំង មានការកកស្ទះចរាចរណ៍”។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសង្ឃឹមថា នៅតាមបណ្តោយផ្លូវជាតិលេខ ៧នេះនាពេលអនាគតនឹងមានការរីកចំរើនកាន់តែខ្លាំងជាងនេះ៕