ព័ត៌មានអន្តរជាតិ

លោកត្រាំ ប្រកាសពីជោគជ័យទាំងស្រុងលើកងទ័ពជើងទឹកអ៊ីរ៉ង់ ក្នុងឱកាសទិវាឯករាជ្យជាតិអាម៉េរិក

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយលោកបានអះអាងនៅក្នុងសុន្ទរកថាអំឡុងទិវាឯករាជ្យជាតិ ៤ កក្កដា ថា កងទ័ពអាម៉េរិកបានវាយកម្ទេច «កងទ័ពជើងទឹកទាំងមូលរបស់អ៊ីរ៉ង់» រួចរាល់ហើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់ក្រុមអ្នកគាំទ្រ លោក ត្រាំ បានបញ្ជាក់ថា នាវាចម្បាំងរបស់អ៊ីរ៉ង់ចំនួន ១៥៩ គ្រឿង ត្រូវបានវាយពន្លិចទៅក្នុងបាតសមុទ្រដោយចំណាយពេលយ៉ាងលឿនរហ័សបំផុត ដោយលោកបានប្រៀបធៀបជោគជ័យយោធានេះ ទៅនឹងសមរភូមិប្រវត្តិសាស្ត្រឈូងសមុទ្រម៉ានីល កាលពីឆ្នាំ ១៨៩៨។

ការប្រកាសក្តែងៗពីកម្លាំងយោធារបស់មេដឹកនាំអាម៉េរិករូបនេះ ធ្វើឡើងចំពេលដែលសហរដ្ឋអាម៉េរិកប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី ២៥០ ខណៈប្រទេសអ៊ីរ៉ង់កំពុងកាន់ទុក្ខ និងរៀបចំពិធីបុណ្យសពជូនមេដឹកនាំកំពូល លោក អាយ៉ាតូឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) ដែលទើបទទួលមរណភាព ដែលជាហេតុធ្វើឱ្យលោក ត្រាំ បញ្ជាឱ្យផ្អាកការវាយប្រហារមួយរយៈ។

ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ ហាក់បីដូចជាផ្ទុយពីស្ថានភាពការទូតពិតប្រាកដ ដោយសារតែកាលពីខែមិថុនាកន្លងទៅ ប្រទេសទាំងពីរទើបតែបានព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីផ្អាកអរិភាព និងបើកផ្លូវចរចាសន្តិភាពរយៈពេល ៦០ ថ្ងៃ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters/ arabianbusiness