ព័ត៌មានអន្តរជាតិ

រុស្ស៊ី រៀបចំពិព័រណ៍ឧស្សាហកម្មខ្នាតយក្ស Innoprom ប្រមូលផ្តុំអ្នកជំនួញជុំវិញពិភពលោក

image


រុស្ស៊ី៖ ពិព័រណ៍ឧស្សាហកម្មអន្តរជាតិដ៏ល្បីល្បាញ អ៊ីណូប្រូម (Innoprom) បានចាប់ផ្តើមជាផ្លូវការនៅក្នុងទីក្រុងយេកាធេរីនប៊ឺគ (Yekaterinburg) ប្រទេសរុស្ស៊ី ។

នៅក្នុងសកម្មភាពរៀបចំស្តង់ចុងក្រោយកាលពីថ្ងៃអាទិត្យ គេឃើញមានការដាក់បង្ហាញនូវសមិទ្ធផលបច្ចេកវិទ្យា និងឧស្សាហកម្មធុនធ្ងន់ថ្មីៗជាច្រើន ដូចជា រថយន្តប្រណាំងរបស់ក្រុមហ៊ុន អេសអិមភី រេស៊ីង (SMP Racing) រថយន្តក្រុងអគ្គិសនីពីរតង់ «បូហ្គាទីរ អឹម» (Bogatyr M) និងត្រាក់ទ័រខ្នាតយក្ស បេឡាស (BelAZ)។

ព្រឹត្តិការណ៍សេដ្ឋកិច្ចខ្នាតយក្សនេះ នឹងដំណើរការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយដើរតួជាកន្លែងជួបជុំគ្នាដ៏សំខាន់រវាងក្រុមហ៊ុនអ្នកផលិត អ្នកបញ្ជាទិញ និងអ្នកជំនាញផ្នែកពាណិជ្ជកម្មមកពីបណ្តាប្រទេសជាច្រើន។
ក្រុមអ្នករៀបចំបានគូសបញ្ជាក់ថា ពិព័រណ៍នេះគឺជាវេទិកាដ៏មានឥទ្ធិពលមួយ ក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាឧស្សាហកម្ម ការពង្រីកអាជីវកម្មលំដាប់អន្តរជាតិ និងការបង្កើតដៃគូសហការថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម។

សូមបញ្ជាក់ដែរថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin) ក៏ត្រូវគេរំពឹងថានឹងអញ្ជើញមកថ្លែងសុន្ទរកថាពិសេស នៅក្នុងមហាសន្និបាតពេញអង្គនៃពិព័រណ៍នេះផងដែរ ដើម្បីបង្ហាញពីទិសដៅសេដ្ឋកិច្ចរបស់ប្រទេស៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.