ក្នុងខែមិថុនា មានកុមារជាង៧.៥០០០នាក់ បានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ កុមារឈឺចំនួន ៧៥ ២៤៨នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ នេះបើយោងតាមព័ត៌មានពិត នៃតួលេខ ក្នុងខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យគន្ធបុប្ផា។
តួលេខដដែល បន្តថា កុមារមានជំងឺធ្ងន់ៗ ១៧ ៥៩០នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កុមារមានជំងឺគ្រុនឈាម ចំនួន ១ ៨៩២នាក់ បានព្យាបាលព្យាបាលនៅក្នុងមន្ទីរពេទ្យ។
កុមារចំនួន ៣ ០៣៩នាក់ ត្រូវបានទទួលការវះកាត់ វះកាត់បេះដូង និងត្បិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៨៧នាក់។
ចំពោះនៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) វិញ ស្ត្រីមានផ្ទៃពោះចំនួន ៩ ៥៩២នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៧៥៥នាក់។
សូមបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕
អត្ថបទ៖ សន ពិសិដ្ឋ