ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវរៀនរស់ខ្លួនឯង រៀនចេះម្ចាស់ការខ្លួន និងចេះច្នៃប្រឌិត ក៉ំរងចាំគេផ្តល់ឲ្យ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី

----------
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "យើងត្រូវរៀនរស់ខ្លួនឯង រៀនចេះម្ចាស់ការខ្លួន និងចេះច្នៃប្រឌិត ក៉ំរងចាំគេផ្តល់ឲ្យ"។ ក្នុងន័យនេះ ជាការផ្តល់លើកទឹកចិត្តដល់យុវជន សម្តេចធិបតី បានបញ្ជាក់ថា "យើងជួយអ្នកណាម្នាក់ ដោយផ្តល់សន្ទូច ឲ្យចេះរកត្រី "។ សម្តេចក៏បានលើកឡើងដែរថា សូម្បីប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ការលំបាក ចេញពីសង្រ្គាម ក៏បានខិតខំរស់ពីបាតដៃទទេ មិនត្រូវពឹងតែជំនួយគេ មិនប្រឹងខ្លួនឯងនោះទេ"។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណអង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាការផ្តល់អនុសាសន៍លើកទឹកចិត្ត សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់យុវជនកម្ពុជាត្រូវខិតខំរៀនសូត្រ ជាពិសេសមិនត្រូវបោះបង់ចោលក្តីសង្ឃឹម និងក្តីស្រម៉ៃរបស់ខ្លួន៕