Junior MasterChef Cambodia Season 1 ជិតមកដល់ហើយ! ត្រៀមជួប Little Chef កម្ពុជា ដែលពោរពេញដោយទេពកោសល្យ ឆាប់ៗនេះ
ការរង់ចាំបានមកដល់ហើយ! កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក Junior MasterChef Cambodia Season 1 នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ដោយនាំមកជាមួយបេក្ខជនកុមារដែលពោរពេញដោយទេពកោសល្យ ភាពច្នៃប្រឌិត និងក្តីស្រឡាញ់ក្នុងការចម្អិនអាហារ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមផលិតកម្ម។
ជាលើកដំបូងនៅកម្ពុជា កុមារដែលមានទេពកោសល្យ និងចំណង់ចំណូលចិត្តក្នុងការចម្អិនអាហារ នឹងឡើងប្រកួតលើឆាក Junior MasterChef Cambodia ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ តាមរយៈវិញ្ញាសាល្បីៗដូចជា Mystery Box, Team Challenge និង Pressure Test ដែលនឹងនាំមកនូវភាពរំភើប និងការប្រកួតប្រជែងគ្រប់ភាគ។
លើសពីការប្រកួតធ្វើម្ហូប កម្មវិធីនេះក៏បង្ហាញពីភាពក្លាហាន ការច្នៃប្រឌិត ការធ្វើការជាក្រុម វិន័យ និងការគាំទ្រពីក្រុមគ្រួសារ ដែលជាគុណតម្លៃសំខាន់ក្នុងការអភិវឌ្ឍកុមារជំនាន់ថ្មី។
សូមរង់ចាំតាមដានដំណើររបស់ Little Chef កម្ពុជា ដែលនឹងបង្ហាញថា ទេពកោសល្យ និងក្តីស្រឡាញ់ក្នុងការចម្អិនអាហារ មិនស្ថិតនៅលើអាយុនោះទេ ហើយសុបិនធំៗអាចចាប់ផ្តើមពីដៃតូចៗ។
📺 Junior MasterChef Cambodia Season 1 នឹងចាក់ផ្សាយឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia។
ការរាប់ថយក្រោយបានចាប់ផ្តើមហើយ! កុំខកខានតាមដាន Little Chef កម្ពុជាទាំងអស់គ្នា។
#Chefតូចៗ #MasterChefCambodia #CambodiaWater #ChipMongBank #CTNTV #JuniorMasterChefCambodia