បញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបាន យកមកពិភាក្សា ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីងពីង
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រជាគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា មាតុភូមិនិវត្ដន៍មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុខសុវត្ថិភាពហើយ បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចមិត្ដភាពផ្លូវការ រយ:ពេល៣ថ្ងៃ តបការការអញ្ជើញដោយ ប្រធានាធិបតីចិន ស៊ី ជីងពីង ។
ស្របជាមួយគ្នានេះ ស្ថិតក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងដោយ លោក ជា ធីវិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ស្ដីពី លទ្ធផលបន្ទាប់ពីដំណើរទស្សនកិច្ច”មិត្ដភាពផ្លូវការ”របស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា បញ្ហាព្រំដែនកម្ពុជានិងថៃ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីងពីង យកមកជជែកគ្នា ដោយប្រធានាធិបតីចិន លើកឡើងថា នៅចំពោះមុខសម្ដេចតេជោថា ចិនគាំទ្រពេញទំហឹងចំពោះការការពារអធិបតេយ្យភាព និងសន្ដិសុខរបស់កម្ពុជា។
ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយ:ប្រធានាធិបតីចិន ស៊ី ជីងពីង បានឲ្យដឹងថាភាគីចិន បានតាមដានយ៉ាងយកចិត្ដទុកដាក់បំផុតចំពោះស្ថានភាពព្រំដែនកម្ពុជាថៃ ដោយចិនចង់ភាគីទាំងពីរដោះស្រាយបញ្ហាជាមួយគ្នាដោយសន្ដិវិធី និងគោរពទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចនេះឆន្ទៈរបស់ចិនចង់ឲ្យ ភាគីទាំងពីរចរចាគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលកំពុងមានជម្លោះ ពោលគឺទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ ហើយកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់នោះ។
ជំនួបពិសេសរវាងប្រធានបក្សកាន់អំណាចនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានពិភាក្សាគ្នាលើការពង្រឹកកិច្ចសហប្រតិបត្ដិការទ្វេរភាគី លើវិស័យការពារជាតិ និងចំនុចស្នូលមួយទៀតគឺវិស័យពាណិជ្ជកម្ម និងការវិនិយោគ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង