ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង បន្តពង្រឹងគុណភាព និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ក្នុងឱកាសទស្សនកិច្ចនៅចិន

image

ប៉េកាំង៖ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ ក្នុងឱកាសដែលសម្តេចតេជោ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចតេជោ មានប្រសាសន៍ណែនាំ ដោយជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕