IHH Healthcare Malaysia ពង្រឹងកិច្ចសហការវិស័យសុខាភិបាលជាមួយកម្ពុជា លើសេវាថែទាំសុខភាពប្រកបដោយជំនាញឯកទេស និងគួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា
ភ្នំពេញ៖ IHH Healthcare Malaysia សហការជាមួយ MedLink Cambodia បានរៀបចំ «កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» (Medical Media Engagement Session) នៅរាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយជំនាញឯកទេស និងគួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងបង្កើនការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីសេវាព្យាបាល និងជំនាញវេជ្ជសាស្ត្ររបស់បណ្តាញមន្ទីរពេទ្យ IHH Healthcare Malaysia សម្រាប់អ្នកជំងឺដែលមានបំណងទៅទទួលការព្យាបាលនៅប្រទេសម៉ាឡេស៊ី។
កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ IHH Healthcare Malaysia ក្នុងការពង្រឹងទំនាក់ទំនងផ្នែកសុខាភិបាលជាមួយកម្ពុជា តាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីជម្រើសនៃការព្យាបាល ជំនាញឯកទេស និងសេវាគាំទ្រអ្នកជំងឺ ដែលមាននៅទូទាំងបណ្តាញមន្ទីរពេទ្យរបស់ខ្លួន។
លោក Khairul Annuar Yusof ប្រធានផ្នែកទីផ្សារនៃ IHH Healthcare Malaysia បានមានប្រសាសន៍ថា កំណើននៃចំនួនអ្នកជំងឺកម្ពុជាដែលជ្រើសរើសសេវាព្យាបាលរបស់ IHH Healthcare Malaysia បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់អ្នកជំងឺ និងក្រុមគ្រួសារ ចំពោះគុណភាពសេវាថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសលើជំនាញវេជ្ជសាស្ត្រ និងជម្រើសព្យាបាលដ៏ទូលំទូលាយ។ លោកបានបញ្ជាក់ថា បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួនអ្នកជំងឺកម្ពុជាបានកើនឡើងជាង ១៦ ដង ដែលបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា សម្រាប់អ្នកជំងឺដែលធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ការទទួលបានការណែនាំ និងការគាំទ្រយ៉ាងយកចិត្តទុកដាក់ មានសារៈសំខាន់មិនចាញ់ជំនាញវេជ្ជសាស្ត្រនោះទេ។ ដូច្នេះ IHH Healthcare Malaysia មានគោលបំណងផ្តល់ការគាំទ្រដល់អ្នកជំងឺកម្ពុជា ចាប់ពីការភ្ជាប់ជាមួយវេជ្ជបណ្ឌិតជំនាញ រហូតដល់ការសម្របសម្រួលដំណើរការព្យាបាលទាំងមូល ដើម្បីឱ្យពួកគេទទួលបានការថែទាំដោយទំនុកចិត្ត។
IHH Healthcare Malaysia បានប្រមូលផ្តុំបណ្តាញមន្ទីរពេទ្យ និងវេជ្ជបណ្ឌិតជំនាញលើវិស័យសុខភាពជាច្រើន។ តាមរយៈមន្ទីរពេទ្យ Gleneagles, Island, Pantai, Prince Court Medical Centre និង Timberland Medical Centre ក្រុមហ៊ុនផ្តល់សេវាជំនាញឯកទេសជាច្រើន រួមមាន ការព្យាបាលជំងឺមហារីក ជំងឺបេះដូង សុខភាពខួរក្បាល និងឆ្អឹងកងខ្នង ជំងឺឆ្អឹង និងសន្លាក់ សុខភាពស្ត្រី និងកុមារ ជំងឺប្រព័ន្ធរំលាយអាហារ និងការថែទាំបង្ការជាមុន។
ការប្តេជ្ញាចិត្តលើគុណភាព និងសុវត្ថិភាពអ្នកជំងឺរបស់ IHH Healthcare Malaysia ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ ក្នុងនោះ មន្ទីរពេទ្យមួយចំនួន ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពី Joint Commission International (JCI) ដែលជាស្តង់ដារអន្តរជាតិផ្នែកគុណភាព និងសុវត្ថិភាពសេវាថែទាំសុខភាព។
លើសពីនេះ នៅក្នុងចំណាត់ថ្នាក់ Newsweek’s World’s Best Hospitals 2026 មន្ទីរពេទ្យចំនួន ១២ របស់ IHH Healthcare Malaysia ត្រូវបានជាប់ក្នុងបញ្ជីមន្ទីរពេទ្យល្អបំផុតរបស់ពិភពលោក ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ដល់អ្នកជំងឺទាំងក្នុងប្រទេសម៉ាឡេស៊ី និងតំបន់។
ធ្វើឱ្យសុខភាពរបស់អ្នកជាអាទិភាពនៅថ្ងៃនេះ។ ស្វែងយល់ពីការផ្តល់ជូនជាពិសេស និងបោះជំហានឆ្ពោះទៅរកការរក្សាសុខុមាលភាពរបស់អ្នកដោយចូលទៅកាន់ស្តង់របស់ពួកគេនៅ MH Expo ភ្នំពេញ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ (២៦-២៨ មិថុនា) ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម៖ https://www.ihhmalaysia-international.com/mhpp2026?utm_source=cnc_tv&utm_medium=digital&utm_campaign=mhpp។
ក្នុងកម្មវិធីនេះ IHH Healthcare Malaysia ក៏បានណែនាំអំពីមន្ទីរពេទ្យសំខាន់ៗដែលទទួលអ្នកជំងឺកម្ពុជា។ ក្នុងនោះ
លោកវេជ្ជបណ្ឌិត Regunath ឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង មកពី Gleneagles Hospital Kuala Lumpur បានបង្ហាញអំពីប្រធានបទ «សុខភាពខួរក្បាល និងឆ្អឹងកងខ្នង៖ តើពេលណាគួរស្វែងរកការថែទាំពីគ្រូពេទ្យជំនាញឯកទេស» ដោយលើកឡើងពីសារៈសំខាន់នៃការរកឃើញ និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។
ចំណែកលោកវេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីក មកពី Pantai Hospital Kuala Lumpur បានធ្វើបទបង្ហាញក្រោមប្រធានបទ «វឌ្ឍនភាពក្នុងការថែទាំជំងឺមហារីក៖ ការរកឃើញដំណាក់កាលដំបូង និងវិធីសាស្ត្រព្យាបាលទំនើប» ដោយផ្តោតលើសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ និងការព្យាបាលដែលសមស្របតាមលក្ខណៈអ្នកជំងឺម្នាក់ៗ។
រីឯលោកវេជ្ជបណ្ឌិត Murali ឯកទេសវះកាត់ឆ្អឹង និងសន្លាក់ មកពី Prince Court Medical Centre បានធ្វើបទបង្ហាញអំពីប្រធានបទ «រក្សាចលនារបស់អ្នក៖ នវានុវត្តន៍ក្នុងការថែទាំផ្នែកជំងឺឆ្អឹង និងសន្លាក់» ដោយផ្តោតលើបច្ចេកវិទ្យា និងវិធីសាស្ត្រព្យាបាលទំនើប ដែលជួយស្តារចលនា និងលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺ។
ដើម្បីសម្រួលដល់អ្នកជំងឺកម្ពុជាដែលមានបំណងទៅព្យាបាលនៅប្រទេសម៉ាឡេស៊ី IHH Healthcare Malaysia ក៏ផ្តល់សេវាគាំទ្រតាមរយៈ មជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ (International Patient Centre - IPC) ដែលជាចំណុចសម្របសម្រួលតែមួយគត់សម្រាប់អ្នកជំងឺពេញមួយដំណើរការព្យាបាល។
សេវាកម្មរួមមាន ការរៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ ការពិគ្រោះព័ត៌មានវេជ្ជសាស្ត្រ ការសម្របសម្រួលការព្យាបាល ការប៉ាន់ប្រមាណថ្លៃព្យាបាល ការគាំទ្រការទូទាត់ ការរៀបចំកន្លែងស្នាក់នៅ សេវាទទួលពីអាកាសយានដ្ឋាន និងការជួយសម្របសម្រួលទិដ្ឋាការ (Visa) នៅពេលចាំបាច់។ លើសពីនេះ អ្នកជំងឺក៏ទទួលបានការគាំទ្រជាភាសាខ្មែរ និងការតាមដានបន្តបន្ទាប់ក្រោយការព្យាបាល តាមរយៈដៃគូក្នុងប្រទេស ដើម្បីធានាបាននូវការបន្តថែទាំប្រកបដោយប្រសិទ្ធភាព។
តាមរយៈការចូលរួម និងកិច្ចសហការជាបន្តបន្ទាប់នៅកម្ពុជា IHH Healthcare Malaysia បន្តប្តេជ្ញាពង្រឹងលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយជំនាញឯកទេស និងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ដើម្បីជួយឱ្យអ្នកជំងឺកម្ពុជាអាចសម្រេចចិត្តទទួលការព្យាបាលប្រកបដោយទំនុកចិត្ត៕