ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះបិទឃ្លាំងស្ដុកផលិតផលថែសម្រស់ម៉ាកយីហោ «ផលិតផលនាងល្អ» របស់លោកស្រី លី សុខដាឡែន ពាក់ព័ន្ធការក្លែងប្រភពនាំចូល និងគ្មានលេខបញ្ជីការត្រឹមត្រូវ

image

‎ភ្នំពេញ៖ មន្ដ្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះបង្ក្រាបឃ្លាំងស្តុកទំនិញដ៏ធំមួយសុទ្ធតែផលិតផលថែរក្សាសម្រស់ក្លែងក្លាយជាច្រើនប្រភេទ រួមទាំង ម៉ាកយីហោ «ផលិតនាងល្អ» ដែលគេស្គាល់ថា ជារបស់លោកស្រី លី សុខដាឡែន ដែលជាផលិតផលថែរក្សាសម្រស់កំពុងមានការចែកចាយ ដោយគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិព្រះគន្ធារ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើយោងយោងតាមប្រភពព័ត៌មានច្បាស់ការណ៍ ដែល CNC នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ប្រតិបត្តិការនៃការចុះបង្ក្រាបទីតាំងផលិត ឬស្តុកទុកទំនិញក្លែងក្លាយ និងខុសច្បាប់នេះ មានការចូលរួមសហការរវាងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប សមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះការចុះបិទឃ្លាំងមានសម្ភារ និងផលិតផលជាច្រើនមុខ ដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលថែរក្សាស្បែកផ្សេងទៀត។ ពាក់ព័ន្ធនឹងករណីនេះ CNC មិនទាន់អាចស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេ។

ក្នុងរបាយការណ៍ដែលទទួលបាន បានបញ្ជក់ថា ការចុះបង្ក្រាបទីតាំងឃ្លាំងខាងលើនេះសមត្ថកិច្ចបានរកឃើញផលិតផលជាច្រើនដែលពាក់ព័ន្ធការក្លែងបន្លំប្រភពនាំចូល និងគ្មានបញ្ជីការត្រឹមត្រូវ រួមមាន ក្រែមបន្ទន់សក់ NEANG L'OR ពណ៌ផ្កាឈូក ចំណុះ 330ml ចំនួន ៧៧កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028, ក្រែមបន្ទន់សក់ NEANG L'OR ពណ៌លឿង ចំណុះ 330ml ចំនួន ១២៥កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028, ក្រែមបន្ទន់សក់ NEANG L'OR ពណ៌ស្វាយ ចំណុះ: 330ml ចំនួន ៥២កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028, សាប៊ូដុសខ្លួន NEANG L'OR ពណ៌ផ្កាឈូក ចំណុះ 800ml ចំនួន 56កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028, សាប៊ូដុសខ្លួន NEANG L'OR ពណ៌លឿង ចំណុះ 800ml ចំនួន១០០កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028, សាប៊ូដុសខ្លួន NEANG L'OR ពណ៌ស្វាយ ចំណុះ 800ml ចំនួន៧២កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028, សាប៊ូកក់សក់ NEANG L'OR ពណ៌លឿង ចំណុះ: 500ml ចំនួន ១០៨កេស/៤៨ដប MFG: 28-10-2025 EXP:28-10-2028, សាប៊ូកក់សក់ NEANG L'OR ពណ៌ស្វាយ ចំណុះ: 500ml ចំនួន ៨កេស/៤៨ដប FG: 28-10-2025 EXP:28-10-2028, សាប៊ូដុសខ្លួនបុប្ផា ០៤ពណ៌(ស្វាយ/ផ្កាឈូក/ទឹកក្រូច/ផ្លែប៉ោម) ចំណុះ750ml ចំនួន២៥៧ កេស/២៤ដប EXP: 17-09-2030, ថ្នាំដុសធ្មេញសញ្ញាក្បាលពពែ (ពណ៌ផ្លែប៉ោម/បៃតង) ចំណុះ:100ក្រាម ចំនួន ១១១កេស/១៤៤ទីប MFG: 17-10-2025 EXP:16-10-2028, សាប៊ូដុសខ្លួន BESS (ក្លិនក្រូចនិងម្នាស់) ចំនួន ៩៤កេស EXP:11-01-2031, ឈុតជម្រុះកោសិកា NEANG L'OR ចំណុះ: ១៥ក្រាម ចំនួន ១៨កេស/៤៤ប្រអប់ MFG:15-03-2024 EXP:15-03-2027, គម្របកំប៉ុង N8 ចំនួន៤៥កេស/៥២៨ឯកតា, ឡេbooster white VIP ចំណុះ: ១៥០ក្រាម ចំនួន ៣៥១កេស/៦០កំប៉ុង MFG:25-12-2025 EXP:25-12-2028, ផលិតផលចម្រុះ ១០០០កេស(តូច), សេរ៉ូមលាបមុខ THE ELF NANO ចំណុះ 60ml ចំនួន ៧៤កេស/៥០ដបMFG:11-03-2026 EXP:11-03-2028, ក្រែមបន្ទន់សក់ FINO ចំណុះ: 230ក្រាម ចំនួន ៨៦កេស/៣៦កំប៉ុង (គ្មានកាលបរិច្ឆេទ), ទឹកអប់ដាក់ក្នុងបន្ទប់ទឹក GLOBETROTTER ចំណុះ 130ml ចំនួន២កេសធំ/៤៨ដបEXP:17-08-2028, ម៉ាស់បិទមុខ Dr.Jart+ ចំណុះ 25ក្រាម ចំនួន ៣៤កេស/២៤ប្រអប់ EXP: 08-2027 និងទំនិញចម្រុះ ៣២៦កេស /៤៨ដប៕