ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជំរុញពន្លឿនការសាងសង់អគារសាលាមត្តេយ្យខ្មែរអមតៈថ្មី ជំនួសអគារចាស់ដែលទ្រុឌទ្រោម

image

កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងអរិយក្សត្រ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសាលាមត្តេយ្យខ្មែរអមតៈថ្មី ស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ។

ក្នុងឱកាសនោះ លោក គួច ចំរើន បានណែនាំឱ្យក្រុមការងារពន្លឿនការសាងសង់ឱ្យរួចរាល់តាមផែនការ ព្រមទាំងធានាគុណភាព ស្តង់ដាបច្ចេកទេស ភាពរឹងមាំ និងសុវត្ថិភាព ដើម្បីឱ្យកុមារទទួលបានបរិយាកាសសិក្សាល្អប្រសើរ។

សាលាមត្តេយ្យខ្មែរអមតៈចាស់ ត្រូវបានសាងសង់ពីឈើ និងមានសភាពទ្រុឌទ្រោម ដែលអាចបង្កហានិភ័យដល់សិស្ស។ ដោយមើលឃើញពីតម្រូវការជាក់ស្តែងនេះ លោក គួច ចំរើន បានផ្ដួចផ្ដើមចាក់ដីលើកកម្ពស់ទីធ្លា និងសាងសង់អគារសិក្សាថ្មី ដើម្បីលើកកម្ពស់គុណភាពអប់រំ និងសុវត្ថិភាពសម្រាប់កុមារនៅក្នុងមូលដ្ឋាន៕

អត្ថបទ៖ ឈុន សុភ័ក្រ