ព័ត៌មានជាតិ

មនុស្ស ៣ នាក់ស្លាប់ និង ៥ នាក់របួសក្នុងករណីបាញ់ប្រហារនៅវិទ្យាល័យជាតិមួយកន្លែង នាប្រទេសហ្វីលីពីន

image

ហ្វីលីពីន៖ មានករណីបាញ់ប្រហារដ៏រន្ធត់មួយ បានកើតឡើងនៅវិទ្យាល័យជាតិសានហូសេ (San Jose) ស្ថិតក្នុងទីក្រុងតាក្លូប៊ែន (Tacloban) ប្រទេសហ្វីលីពីន កាលពីម៉ោង ៩ ព្រឹកថ្ងៃចន្ទនេះ ដោយបានបណ្តាលឱ្យមនុស្សចំនួន ៣ នាក់ស្លាប់ និង ៥ នាក់ផ្សេងទៀតទទួលរងរបួស។

 

យោងតាមរបាយការណ៍បឋមពីកងកម្លាំងនគរបាលជាតិហ្វីលីពីន បានឱ្យដឹងថា ជនរងគ្រោះទាំងឡាយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកម្លាំងសមត្ថកិច្ចជំនាញកំពុងឡោមព័ទ្ធ និងបន្តធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងកំណត់អត្តសញ្ញាណជនដៃដល់នៅពីក្រោយការវាយប្រហារនេះ ។

 

ទន្ទឹមនឹងនេះ វីដេអូដែលបានចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញពីភាពស្លន់ស្លោ និងការភ័យខ្លាចជាខ្លាំងរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលបានរត់ភៀសខ្លួនចេញពីបរិវេណសាលា ខណៈមានការសង្ស័យបឋមថា ជនរងគ្រោះដែលស្លាប់យ៉ាងហោចណាស់ម្នាក់ អាចជាសិស្សសាលា ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ The Manila Times via RT | រូបភាព៖ (SAN JOSE NATIONAL HIGH SCHOOL-TACLOBAN CITY/FACEBOOK)/ INQUIRER FILES/ az_intel via RT.