ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បិទច្រកសមុទ្រហ័រមូសសារជាថ្មី ដោយចោទអាម៉េរិកថារំលោភបំពានកិច្ចព្រមព្រៀង

image

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រមូស (Strait of Hormuz) សារជាថ្មី ដោយចោទប្រកាន់អាម៉េរិកនិងអ៊ីស្រាអ៊ែលថារំលោភបំពានកិច្ចព្រមព្រៀង តាមរយៈការបន្តវាយប្រហារយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍នៅភាគខាងត្បូងប្រទេសលីបង់។

ការបិទច្រកផ្លូវទឹកដ៏សំខាន់នេះ បានបង្ខំឱ្យនាវាពាណិជ្ជកម្មនិងនាវាដឹកប្រេងជាច្រើន ត្រូវចូលចតភ្លាមៗនៅកំពង់ផែបង់ដាអាបាស់ (Bandar Abbas) ប្រទេសអ៊ីរ៉ង់ ចំពេលដែលក្រុមអ្នកសម្របសម្រួលកំពុងប្រមូលផ្តុំគ្នានៅប្រទេសស្វីស ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតឡើងវិញ។

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដ៏ក្តៅគគុកនេះ ក៏កំពុងតែរុញច្រាន និងដាក់សម្ពាធយ៉ាងខ្លាំង ដល់ការប្រែប្រួលនៃតម្លៃមាសនៅលើទីផ្សារអន្តរជាតិផងដែរ៕

ប្រែសម្រួល៖ ឡេង​ លាងហេង
ប្រភព៖​ VIORY