ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាម៉េរិក៖ អ្នកដែលចោទថា​ អ៊ីរ៉ង់ទទួលបានផលប្រយោជន៍ផ្ដាច់មុខពីកិច្ចព្រមព្រៀងថ្មី​ សុទ្ធតែជាក្រុមមនុស្សដែលចង់ឱ្យមានសង្គ្រាម

image


 
សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វែន (JD Vance) បានចេញមុខបកស្រាយ និងទាត់ចោលការផ្សព្វផ្សាយនានា នៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃទី១៨ ខែមិថុនា ដោយលោកបានចាត់ទុកថា ការលើកឡើងដែលថា «កិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នាយោគយល់គ្នា ឬ MoU នាពេលថ្មីៗនេះ បានផ្តល់ផលប្រយោជន៍ទាំងស្រុងទៅឱ្យប្រទេសអ៊ីរ៉ង់» គឺជាការបំផ្លៃព័ត៌មាន និងខុសពីការពិតទាំងស្រុង ។
 
លោក ជេឌី វែន បានបន្ថែមទៀតថា ក្រុមអ្នកដែលរិះគន់ និងចោទប្រកាន់ថាអ៊ីរ៉ង់ថាទទួលបានផលប្រយោជន៍មុនពេលកែប្រែឥរិយាបថនោះ គឺជាក្រុមមនុស្សដែលចង់ឃើញសង្គ្រាម និងជម្លោះនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយពេលមិនចេះចប់មិនចេះហើយ ដែលការចង់បានបែបនេះ គឺមិនបានចំណេញអ្វីដល់ប្រជាជនអាម៉េរិក និងស្ថិរភាពនៅក្នុងតំបន់នោះឡើយ ។
 
ការចេញមុខមកនិយាយការពារពីសំណាក់អនុប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយធំៗរបស់បស្ចិមប្រទេស បានចុះផ្សាយវាយតម្លៃថា ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងដែលទើបតែទម្លាយចេញដោយមន្ត្រីអាម៉េរិក ហាក់បីដូចជាកំពុងលម្អៀង និងផ្តល់ផលចំណេញហួសហេតុទៅឱ្យរដ្ឋាភិបាលទីក្រុងតេហ៍រ៉ង់ ។
 
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយ ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ រួមមានលក្ខខណ្ឌសំខាន់ៗដូចជា បញ្ឈប់រាល់ការប្រយុទ្ធគ្នាទាំងស្រុង (រួមទាំងនៅលីបង់), ការបើកច្រកសមុទ្រហ័រមូសឡើងវិញ, ត្រូវដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ និងដោះដូរជាមួយការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ព្រមទាំងទទួលបានកញ្ចប់ថវិកាជំនួយអភិវឌ្ឍន៍រហូតដល់ ៣០០ ពាន់លានដុល្លារពីសហរដ្ឋអាម៉េរិកថែមទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ shutterstock on Microsoft Bing.