សង្គម

កម្ពុជា-វៀតណាម បើកកិច្ចប្រជុំរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែនខេត្តព្រៃវែង និងដុងថាប់

image


ព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ហ័រ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ស្នងការរង នាយការិយាល័យពាក់ព័ន្ធ ព្រមទាំងគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្តដុងថាប់ជាច្រើនរូប។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលរួមគ្នា ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ៕

ដោយ៖ តែ ផានិត