ស្ថានទូតចិន ផ្តល់អំណោយអំពូលសូឡា ១១៥២អំពូល ដល់រដ្ឋបាល ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ ច័ន្ទវាសនា រដ្ឋ លេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា ប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូល សូឡា របស់ស្ថានទូតចិនចំនួន ១១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ថ្លែងនាឱកាសនោះ លោក គង់ ច័ន្ទវាសនា បានគូសបញ្ជាក់អំពី ទំនាក់ ទំនង រាប់ពាន់ឆ្នាំរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ហើយក្នុង ឋានៈ ជាមិត្តដែកថែប ប្រទេសចិនបានផ្តល់ការជួយគាំទ្រចាំ បាច់ដល់ កម្ពុជាជាបន្តបន្ទាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះ ទុនវិនិ យោគ បង្កើតការងារ បង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ហើយកាលពីចុងឆ្នាំ២០២៥ ចិនក៏បានដើរតួនាទីសម្រប សម្រួល ឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជាផងដែរ។
លោកប្រធានក្រុមការងារ បានលើកឡើងទៀតថា អំណោយ របស់ស្ថានទូតចិនជាកុំព្យូទ័រលើតុចំនួន ៩៥គ្រឿង កាលពីឆ្នាំ២០២៥ និងអំពូលសូឡាចំនួន ១ ១៥២អំពូល ក្នុងឆ្នាំ២០២៦នេះ ពិតជារួម ចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ និងជួយគាំទ្រដល់ការអនុវត្ត គោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមប្រែក្លាយ ខេត្ត បន្ទាយ មានជ័យ ទៅជាខេត្តដែលផ្តល់សេវាសាធារណៈ ល្អជាងគេ ស្របតាម អនុសាសន៍របស់លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ខេត្តបន្ទាយមានជ័យ។
លោកបានថ្លែងអំណរគុណ ដល់ស្ថានទូតចិន សម្រាប់ការជួយ គាំទ្រជាបន្តបន្ទាប់ដល់ការ អភិវឌ្ឍមូលដ្ឋានក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះដែរ លោក Jiang Nan បានលើកឡើងថា ចិននិង កម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ហើយ ប្រទេស ទាំងពីរបានបង្កើតមិត្តភាពដែកថែបដែលមិនអាចបំបែកបាន តាមរយៈការរួមសុខរួមទុក្ខជាមួយគ្នា និងការជួយគាំទ្រគ្នាទៅវិញ ទៅមក។ ជាក់ស្តែង ក្នុងពេលផ្ទុះជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនដើម្បី ផ្តល់ការគាំទ្រ ហើយប្រទេសចិនបានផ្តល់ម៉ាស់ វ៉ាក់សាំង និងបរិក្ខារ វេជ្ជសាស្រ្តជាច្រើន ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំង នឹងជំងឺនេះ។
គួររំលឹកថា កាលពីឆ្នាំ២០២៥ ក្រោយជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ភាគីចិនបានផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាខេត្ត តាម ព្រំដែនមុនគេ ហើយឯកអគ្គរដ្ឋទូតចិន ក៏បានចុះ សួរសុខ ទុក្ខជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យជាច្រើនលើក ជាមួយ នឹងជំនួយជាសម្ភារៈមួយចំនួនផងដែរ។
លោកអនុប្រធាន បេសកកម្ម បានបន្ថែមថា អំណោយអំពូលសូឡាទាំងនេះ នឹងជួយ សម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បង្កើនសុវត្ថិភាពសហគមន៍ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់៕