ព័ត៌មានអន្តរជាតិ

ស្ថាប័នព័ត៌មាន BBC ត្រៀមកាត់បន្ថយការងាររាប់រយមុខតំណែង ដើម្បីកាត់បន្ថយការចំណាយ

image


អង់គ្លេស៖ សារព័ត៌មាន Financial Times (FT) នៅថ្ងៃចន្ទនេះ បានរាយការណ៍ដោយផ្អែកលើប្រភពផ្ទៃក្នុងថា ស្ថាប័នព័ត៌មានប៊ីប៊ីស៊ី (BBC) របស់ចក្រភពអង់គ្លេស ត្រៀមនឹងកាត់បន្ថយមុខតំណែងការងាររាប់រយកន្លែង នៅក្នុងផ្នែកព័ត៌មានស្នូលរបស់ខ្លួន នាដើមសប្តាហ៍ខាងមុខ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្របង្រួមទំហំស្ថាប័ន ។
 
វិធានការកាត់បន្ថយបុគ្គលិកនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័ន BBC តម្រូវឱ្យគ្រប់ផ្នែកទាំងអស់ កាត់បន្ថយការចំណាយផ្ទៃក្នុង ១០ភាគរយ ដើម្បីឆ្លើយតបទៅនឹងផែនការសន្សំថវិកាឱ្យបានរាប់រយលានផោន ។
 
យោងតាមគម្រោងការងារដ៏ទូលំទូលាយនេះ គេរំពឹងថា នឹងមានមុខតំណែងការងារសរុបរហូតដល់ទៅប្រមាណ ២,០០០ កន្លែង ត្រូវលុបចោលនៅគ្រប់ផ្នែកក្នុងស្ថាប័ន ខណៈដែលនាយកដ្ឋានព័ត៌មានស្នូលផ្នែកផលិតព័ត៌មានស្នូល នឹងក្លាយជាក្រុមដំបូងគេបង្អស់ ដែលត្រូវប្រកាសផ្សព្វផ្សាយពីផែនការកាត់បន្ថយនេះមុនគេ ។
 
ទោះជាយ៉ាងណាក៏ដោយ ជុំវិញរបាយការណ៍ស្តីពីការរៀបចំរចនាសម្ព័ន្ធបុគ្គលិកថ្មី និងការកាត់បន្ថយចំណាយដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ថាប័ន BBC មួយនេះ នៅមិនទាន់ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ជាផ្លូវការភ្លាមៗនៅឡើយទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA via Financial Times/ Reuters | រូបភាព៖ (Reuters/Jack Taylor)/ Reuters