ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះវិហារ ឃាត់ចាប់រថយន្ត ១គ្រឿង ដឹកឈេី ២ម៉ែត្រត្រីគុណ២៨០ ខុសច្បាប់

image

ព្រះវិហារ ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន បានឃាត់ចាប់រថយន្ត ចំនួន១គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។ 

ប្រតិបត្តិការបង្ក្រាបនេះបានធ្វេីឡេីងនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ (អ្នកបើកបររត់គេចខ្លួន) ដោយបានដកហូតវត្ថុចាប់យក រួមមាន រថយន្ត ១គ្រឿង ម៉ាក Tundra ពណ៌ស ស្លាកលេខ ភ្នំពេញ 2AB-5900, ឈើអារប្រភេទលេខ១(សុក្រម និងត្រសេក) ២ម៉ែត្រត្រីគុណ២៨០(ពីរម៉ែត្រត្រីគុណពីររយប៉ែតសិប)។

ចំពោះវត្ថុចាប់យកទាំងអស់ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕