សង្គម

បេក្ខជនចំនួន ២៨នាក់ប្រឡងជាប់ជាស្ថាពរ ធ្វើជាមន្ត្រីនៃក្របខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

image


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងការប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ស្ថាពរ ក្រប ខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំ
ដែន។ បេក្ខជនជាប់ជាស្ថាពរមានចំនួន ២៨នាក់ ក្នុងនោះមាន(ស្ត្រីចំនួន ៨នាក់)។ ការប្រកាសលទ្ធផលនេះ គឺសម្រាប់ឧបសម្ព័ន្ធទី ២ ដែលមានការជ្រើសរើសចំនួន ៣០នាក់។ បេក្ខជនបានឆ្លងកាត់ដំណាក់កាលវិញ្ញាសាសរសេរ និងដំណាក់កាលសម្ភាសផ្ទាល់មាត់។

លោកឧប នាយក រដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្រោយការចុះហត្ថលេខា លើលទ្ធផលប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ ដែលទាំងនេះបង្ហាញពីការតាំងចិត្តរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។ លោកថា ចំពោះការប្រឡងពេលព្រឹក ប្រកាសលទ្ធផលពេលយប់ក្នុងថ្ងៃតែមួយ តាមបំណងរបស់បេក្ខជនផង ជាពិសេសអគ្គភាពឆាប់ទទួលបានមន្ត្រីដើម្បីបម្រើការងារផង។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមអ្នកសង្កេតការណ៍មកពីបណ្តាស្ថាប័នផ្សេងៗទៀតបានបន្តឈរជាសាក្សី និងជាអ្នកធានានូវភាពស្អាតស្អំ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែលរៀបចំដោយក្រសួងមុខ ងារសាធារណៈ ដើម្បីផ្ដល់នូវភាពកក់ក្តៅ និងយុត្តិធម៌ជូនបេក្ខជនគ្រប់រូប។ ការតាមដាននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ចាប់តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ការប្រកាសលទ្ធផលស្ថាពរ។

វត្តមានអ្នកសង្កេតការណ៍ ACU គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងទំនុកចិត្តពេញលេញជូនដល់បេក្ខជនទាំងអស់។ សកម្មភាពនេះ បានចូលរួមធានាយ៉ាងរឹងមាំថា ការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន ស្មើភាពគ្នា និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» ជាពិសេសស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

អត្ថបទ៖ វង សុភ័ក្ត្រ