ព័ត៌មានជាតិ

អាជ្ញាធរម៉ាឡេស៊ី ចេញអន្តរាគមន៍ភ្លាមៗ ក្រោយមានករណីលេចធ្លាយសារធាតុគីមីដ៏គ្រោះថ្នាក់នៅរដ្ឋចូហ័រ

image

ម៉ាឡេស៊ី៖ ហេតុការណ៍លេចធ្លាយសារធាតុគីមីដ៏គ្រោះថ្នាក់មួយបានផ្ទុះឡើងនៅឯរោងចក្រមួយកន្លែងក្នុងតំបន់ប៉ាសៀ ហ្គូដាង (Pasir Gudang) រដ្ឋចូហ័រ (Johor) ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្កជាផ្សែងពណ៌លឿងដ៏ធំសម្បើមគ្របដណ្តប់ពាសពេញផ្ទៃមេឃ និងបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចែករំលែកតៗគ្នាយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ។

 

គ្រោះថ្នាក់បរិស្ថាននេះបានកើតឡើង ក្រោយពេលដែលធុងឧស្សាហកម្មចំណុះ ២០០លីត្រ ដែលផ្ទុកកាកសំណល់អាស៊ីតអសរីរាង្គប្រើប្រាស់រួច (ជាសារធាតុគីមីគ្រោះថ្នាក់) បានបែកធ្លាយចូលទៅក្នុងបរិស្ថាន ដែលបង្ខំឱ្យកងកម្លាំងពន្លត់អគ្គិភ័យ និងមន្ត្រីបរិស្ថានត្រូវដាក់ពង្រាយទៅអន្តរាគមន៍គ្រប់គ្រងស្ថានការណ៍ភ្លាមៗ ដោយមិនទាន់មានសេចក្តីរាយការណ៍ពីអ្នករងគ្រោះឡើយ ។

 

ដើម្បីទប់ស្កាត់ការរីករាលដាលនៃសារធាតុពុល ក្រុមអ្នកជំនាញបានផ្ទេរកាកសំណល់គីមីដែលនៅសល់ ចូលទៅក្នុងឧបករណ៍ចម្រោះបន្សាបជាតិពុល ខណៈដែលកិច្ចខិតខំប្រឹងប្រែងការពារតំបន់ជុំវិញឱ្យមានសុវត្ថិភាព និងការស៊ើបអង្កេតរកមូលហេតុនៃករណីនេះ កំពុងតែបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.