ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរ ចាត់វិធានការច្បាប់ បង្ក្រាបលើអ្នកនាំសាច់បង្កកពីថៃ និងមន្ត្រីដែលពាក់ព័ន្ធ

image

បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រាប់ទៅកាន់អាជ្ញាធរឱ្យចាត់វិធានការច្បាប់ បង្ក្រាបលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសមិនលើកលែងនោះទេ ចំពោះមន្ត្រីណាដែលពាក់ព័ន្ធអមដំណើរ នាំចូលសាច់បង្កកទាំងនោះ មកកាន់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តបន្ទាយមានជ័យ ជាង១.០០០នាក់។

សម្តេចតេជោ បញ្ជាក់ទៀតថា សម្តេចនឹងតាមរកមុខរាល់ឈ្មួញដែលនាំទំនិញពីប្រទេសថៃ។

សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃបានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម