អាជ្ញាធររាជធានីភ្នំពេញ រកឃើញទីតាំងប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែង ក្នុងចំណោមទីតាំង ១០០កន្លែង ដែលបានចុះត្រួតពិនិត្យ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ១០០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ១.០៦៣នាក់ (ស្រី ៣៨១នា ក់ ) គ្មានលិខិតឆ្លងដែនចំនួន ៦នាក់។ ក្នុងចំណោម ១០០ទីតាំ ងនេះ ក្នុងនោះក្រុមការងារ បានពិនិត្យឃើញមានទីតាំងសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន២ករណី។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមិថុនា។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ទីតាំងសង្ស័យប្រព្រឹ ត្តបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ២ករណីនេះ គឺនៅផ្ទះវីឡាស្ថិតនៅផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៧នាក់ (ស្រី ១នាក់) ជនជាតិខ្មែរ ៤នាក់ និងជនជាតិវៀតណាម១៣នាក់ (ស្រី ១នាក់) ព្រមទាំងដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ៣៤គ្រឿង កុំព្យូទ័រ (All In One និង Laptop) ១៥៦គ្រឿង, កាំភ្លើងខ្លី ១ដើម, ទូដែក ៣គ្រឿង, ជញ្ជីងថ្លឹង ១គ្រឿង លិខិតឆ្លងដែន ១ក្បាល ស៊ីមកាត អន្តរជាតិ១ និងសម្ភារៈមួយចំនួនធំ ដែលក្នុងនោះ មានខ្លះ ត្រូវបានពួកប្រព្រឹត្តបទល្មើស យកទៅទម្លាក់លាក់ទុកក្នុងស្រះទឹក ដើម្បីបំបាត់ភស្ដុតាង តែសមត្ថកិច្ចនៅតែរកឃើញ។
ករណីទី២ នៅផ្ទះលេខ៩១ ផ្លូវលេខP១០D គម្រោងប៉ូឡារីស២ បុរីប៉េងហួត ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ២៥នាក់ (ស្រី ៣នាក់) ព្រមទាំងដកហូតវត្ថុ តាង រួមមាន លិខិតឆ្លងដែន ៦ក្បាល និងសម្ភារបម្រើឱ្យបទ ល្មើសមួយចំនួន។ តាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថា ទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា ដោយឡែក នៅខណ្ឌកំបូល ក្រុមការងារ បង្រ្កាបបានករណីសង្ស័យរក្សាទុកសម្ភារប្រព្រឹត្តបទល្មើស ONLINE SCAMS និងរក្សាទុកសម្ភារធ្វើទារុណកម្មជំរិតទាប្រាក់ ១ករណី នៅបុរី MH០១ គម្រោង៥ ផ្ទះលេខ១១០ ផ្លូវលេខ០៣A ភូមិពង្រ សង្កាត់ស្នោរ ឃាត់ខ្លួនជនជាតិចិន៤នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន។
ករណីនេះ ជនសង្ស័យ និងសម្ភារ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្រាវជ្រាវបន្ត។ ចំពោះទីតាំងខាងលើ ក្រុមការងារសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន។
ចំណែកឯនៅខណ្ឌចំការមន ក្រុមការងារ បានចុះត្រួតពិនិត្យចំនួន ១ទីតាំង គឺអគារ The Bridge (Residence និង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្នុង នោះពិនិត្យឃើញមានជនបរទេសស្នាក់នៅ ចំនួន ៥៤៩នាក់ (ស្រី ២៣១) គ្មានលិខិតឆ្លងដែនចំនួន ៣នាក់។ ក្នុងនោះ ក្រុ មការងារបានពិនិត្យឃើញមានទីតាំងប្រព្រឹត្តបទល្មើស ចំនួន ២ករណី ៖
-នៅអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីរស់ នៅខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
-នៅបន្ទប់លេខ២៣៥៩ ជាន់ទី២៣ នៃអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ ដកហូតវត្ថុតាងរួមមាន រុក្ខជាតិក្រៀម (កញ្ឆា) ១៣១ដុំ (ចំនួន ៤វ៉ា លីធំ) ស្មើនឹង៦៥គីឡូក្រាម។
តាមការធ្វើកោសល្យវិច័ យលើសម្ភារវត្ថុតាងរបស់សមត្ថកិច្ច ជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើ សង្ស័យជាប់ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈ ត្រូវ បានបញ្ជូន ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦.០០០. ០០០រៀល។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ នៅតែបន្តបំពេញការងារព្រមៗគ្នា ដើម្បីលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន៕