សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភាកម្ពុជាត្រៀមខ្លួន ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ជម្រាបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរី ប្រចាំនៅកម្ពុជាថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា- សិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍បែបនេះ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសិង្ហបុរី នៅកម្ពុជានាព្រឹកថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ប៉ាង ឈី វី និងបានអបអរសាទរចំពោះ លោកដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា។ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតនេះលោក នឹងបន្តជំរុញកាន់តែខ្លាំងក្លាថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ទូលំទូលាយ ហើយឈានដល់កម្រិតខ្ពស់ថ្មីមួយទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
កម្ពុជា និងសិង្ហបុរី គឺជារដ្ឋតូចនៅក្នុងតំ បន់អាស៊ីអាគ្នេយ៍ ដែលគោរពច្បាប់អន្តរ ជាតិ ការពារសន្តិភាព ការពារបូរណភាពទឹកដី ឯករាជ្យភាពនិងលើកកម្ពស់គោលការណ៍ពហុនិយម។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ននេះ ដែលពិភព លោកប្រឈមបញ្ហាស្មុគស្មាញ ហ៊ុមព័ទ្ធដោយសង្គ្រាម រួមផ្សំនឹងការប្រែប្រួលធម្ម ជាតិផង ក្នុងឋានៈជារដ្ឋតូច ត្រូវបន្តគាំទ្របរិយាកាសអន្តរជាតិដែលផ្អែកលើច្បាប់ សំដៅរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង។
លោក ប៉ាង ឈីវី បានថ្លែងអំណរគុណជូន សម្តេចប្រធានរដ្ឋសភាដែលបានទទួលស្វាគមន៍លោក និងគណៈប្រតិ ភូយ៉ាងកក់ក្តៅបំផុត និងបានឯកភាពតាមប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។
លោក បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ដោយថ្នាក់ដឹកនាំទាំងលោក Wong នាយករដ្ឋមន្ត្រីសិង្ហបុរី។ ថ្នាក់ដឹកនាំប្រ ទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សន កិច្ចគ្នាទៅវិញទៅមក និងបានជួបគ្នាជាញឹកញាប់នៅក្នុងវេទិកាតំបន់ និងអន្តរ ជាតិ។
លោកបានជម្រាបសម្តេចពីការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តមនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ នៅក្នុងនោះ ស្ថានទូតសិង្ហបុរីបានបង្កើតមជ្ឈមណ្ឌលមួយដើម្បីលើកកម្ពស់ការអប់រំ សមត្ថភាពជំនាញ សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា។ មជ្ឈមណ្ឌលដែលអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាងនោះ ក៏មានការបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរីផងដែរ។
ជាមួយគ្នានេះ លោកបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដូចជាវិស័យទេសចរណ៍ ពិសេសអេកូទេសចរណ៍ កសិកម្ម ជាដើម។ លោកបញ្ជាក់ថា ពលរដ្ឋសិង្ហបុរីមានការពេញ ចិត្តអង្ករកម្ពុជាជាខ្លាំង។
សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្ត និងគាំទ្រពេញទំហឹងចំពោះគម្រោងការងាររបស់លោកឯកអគ្គរដ្ឋទូត និងស្នើបន្ថែម ដល់ឯកឧត្តម ជួយជំរុញការវិនិ យោគលើវិស័យអប់រំ សុខាភិបាល និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។
សម្តេចបានគូសបញ្ជាក់ថា សិង្ហបុរីមាន ការរីកចម្រើនឧស្សាហកម្មធំៗ ដូច្នេះដើម្បីគាំទ្រដល់ដំណើរការនោះ សិង្ហបុរីក៏គួរចែករំលែកផ្នែកតូចៗ ដែលផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មធំៗនៅកម្ពុជា។
ក្នុងស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អរឹងមាំបន្ថែមទៀត ក្នុងការបម្រើផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋទាំងពីរ សម្តេចប្រធានរដ្ឋ សភា និងឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី បានពិភាក្សាគ្នាដោយចំហ និងស្មោះត្រង់។
សម្តេចប្រធានរដ្ឋសភាបានស្នើដល់សិង្ហ បុរីគាំទ្រខាងបច្ចេកវិទ្យា (AI) ដល់រដ្ឋ សភាកម្ពុជាផងដែរ។ រដ្ឋសភានីតិកាលទី៧ កំពុងធ្វើកំណែទម្រង់ និងអភិវឌ្ឍស្ថាប័នជាសភាឌីជីថល ដែលទាមទារការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យា (AI) ដើម្បីប្រសិទ្ធភាពការងារ និងគ្រប់គ្រងរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពឡើង៕
អត្ថបទ៖ វង សុភ័ក្ត្រ