សង្គម

អគ្គិភ័យបានឆាបឆេះរោងចក្រផលិតចានស្នោ នៅខណ្ឌដង្កោ ខូចខាតស្ទើរទាំងស្រុង តែមិនទាន់ដឹងពីមូលហេតុនៅឡើយ

image


ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតចានស្នោ ១កន្លែងយ៉ាងសន្ធោសន្ធៅ ស្ទើរទាំងស្រុង ស្ថិតនៅ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ករណីនេះ ការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ និងទប់ស្កាត់ការរាលដាល។ ក្នុងការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ មន្ត្រីជំនាញបានគ្រប់គ្រងស្ថានការទាំងស្រុង នៅល្ងាចថ្ងៃខែឆ្នាំដដែល ដោយចំណាយពេលជាង ២ម៉ោង តែមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ។

ចំពោះមូលហេតុនៃការឆេះនេះ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕

ដោយ៖ រដ្ឋ រង្សី