សង្គម

ក្នុងខែឧសភាកន្លងទៅ! មានកុមារឈឺជិត៧ម៉ឺននាក់ ត្រូវបានពិនិត្យព្យាបាល ក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗ ជាង១៥.០០០នាក់ ដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា

image


ភ្នំពេញ៖ យោងតាមព័ត៌មានពិតនៃតួលេខ ក្នុងខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មានកុមារឈឺចំនួន ៦៨ ៥៣៤នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ (68,534 Outpatients) និងកុមារមានជំងឺធ្ងន់ៗ ១៥ ១៩២នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (15,192 Impatients) ព្រមទាំងកុមារមានជំងឺគ្រុនឈាម ចំនួន ៨៦៧នាក់ បានព្យាបាលព្យាបាលនៅក្នុងមន្ទីរពេទ្យ (867 hemorrhagic Dengue Fever cases were hospitalized)។

កុមារចំនួន ២ ៩៤៩ ត្រូវបានទទួលការវះកាត់ (2,949 surgical operations) វះកាត់បេះដូង និងត្បិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៨៩នាក់ (89 open-heart operations and interventional catheterizations)។

ជាមួយគ្នានោះ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានស្ត្រីមានផ្ទៃពោះចំនួន ៩ ៤២៤នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៥៦៥នាក់ (9,424 pregnant women were examined and treated in the outpatient, and 1,565 deliveries)។

ចំពោះ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕

អត្ថបទ៖ សន ពិសិដ្ឋ